បុរសញៀនថ្នាំម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ក្រោយវាយដំប្រើហឹង្សានិងយកកាំបិតអា-ករ កូនប្រុសរបស់ខ្លួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ឥទ្ធិពលសារធាតុញៀន បុរសម្នាក់ត្រូវបានកម្លាំងនគរបាលជំនាញផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ក្រុងសិរីសោភ័ណ ស្រាវជ្រាវធ្វើការឃាត់ខ្លួន យកមកសួរនាំ កាលពីវេលាម៉ោង៥:៤១នាទីល្ងាច ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ម្សិលមុិញ ក្រោយពីបានប្រើអំពើហិង្សានិងយកកាំបិតអា-ករ កូនប្រុសបង្កើតរបស់ខ្លួន នៅចំនុចមាត់ស្ទឹង ក្នុងភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

សូមបញ្ជាក់ថា ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលក្រុងសិរីសោភ័ណ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លី ទូច ភេទប្រុស អាយុ ៣៧ឆ្នាំ ចាប់យកបាន កាំបិតបុ័ងតោ១ដើម និងកូនប្រុសម្នាក់ អាយុ៧ឆ្នាំ មានទីលំនៅមិនពិតប្រាកដ (ស្នាក់នៅតាមទីសាធារណៈ) ក្រោយពីធ្វលតេស្តទឹកនោមមានលទ្ធផលសារធាតុញៀន(+)។

សមត្ថកិច្ចបានបញ្ជាក់ថា៖ មុនឃាត់ខ្លួន ជនសង្ស័យ មានសភាពស្រវឹង បានធ្វើសកម្មភាព វាយដំ និងប្រើហិង្សាលើកូនប្រុសរបស់ខ្លួន ហើយបានយកកាំបិតតាំងតោមកគំរាម សម្លុត អា-ករ( តែមិនទាន់បានអាករទេ)។

បច្ចុប្បន្នកុមាររងគ្រោះ ត្រូវបាននគរបាលឃាត់ទុកបណ្តោះអាសន្នរង់ចាំសាច់ញាតិមកទទួល។ ចំណែកជនសង្ស័យជាឪពុក ក្រោយសួរនាំត្រូវបាន បញ្ជូនទៅមណ្ឌលផ្តាច់សារធាតុញៀន៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print