ថន តារា នឹងវិលពីប្រទេសថៃមកបញ្ចប់ការសម្តែងរឿង «ញើសពណ៌ក្រហម»

ចែករំលែក៖

ភ្នំពេញ៖ ថនតារាដែលទើបនឹងរៀបការជាមួយមន្ត្រីដែលជាអ្នកជំនួញជនជាតិថៃផ្អើលអស់មហាជននោះនឹងវិលមកកម្ពុជាវិញក្នុងពេលឆាប់ៗនេះ ដើម្បីបញ្ចប់ការសម្តែងខ្សែភាពយន្តខ្នាតធំរឿង «ញើសពណ៌ក្រហម»។ ទោះបីជាបញ្ចប់ការសម្តែងតារាស្រីរូបនេះបញ្ជាក់ថា នេះមិនមែនជាគ្រាចុងក្រោយនៃជីវិតសិល្បៈរបស់នាងនៅឡើយទេ។

...

បើមិនមានការប្រែប្រួលទេ តារាសម្តែង ថន តារា នឹងវិលមកកម្ពុជាក្នុងអំឡុងសប្តាហ៍ក្រោយនេះគ្រាដែលមិនទាន់បានមួយសប្តាហ៍នៅឡើយទេដែលនាងបានឡើងយន្តទៅរស់នៅជាមួយស្វាមីជនជាតិថៃ ។ នាងបាបប្រកាស​វិលមកកម្ពុជាវិញដើម្បីបញ្ចប់ការសម្តែងក្នុងខ្សែភាពយន្តខ្នាតធំរបស់ផលិតកម្ម ដើមត្នោត គឺរឿង «ញើសពណ៌ក្រហម» ឲ្យបានចប់ជាស្ថាពរ។

ផ្តល់បទសម្ភាសន៍ពីប្រទេសថៃ តារាស្រីសម្តីទន់វ័យ ៣២ឆ្នាំរូបនេះបញ្ជាក់ថា នាងនឹងធ្វើដំណើរមកទឹកដីកំណើត​សារ​ជាថ្មីម្តងទៀតក្រោយចេញទៅរស់នៅប្រទេសថៃបានមួយរយៈខ្លីដើម្បីមកថតរឿងបញ្ចប់ដែលជាប់កុងត្រា។ រឿងដែលនាងថតនេះជារឿងរបស់ផលិតកម្មដើមត្នោត របស់លោក ឆាយ បូរ៉ា ដែលនាងបានថតតាំងពីមិនទាន់ចូលរោងការម្ល៉េះ។

នាងបន្តថា ដំណើរមកកាន់ប្រទេសកំណើតនេះមានរយៈពេលខ្លីប៉ុណ្ណោះថតចប់ពេលណាឡើងយន្តហោះទៅថៃវិញតែម្តងដើម្បីមើលថែស្វាមីនិងមុខរបរនៅទីនោះ។ នាងថា ទោះជាតួអង្គក្នុងខ្សែភាពយន្តមិនមែនជាតួឯក​ ប៉ុន្តែនាងពេញចិត្តនឹងបំពេញ និងបញ្ចប់ការងារសម្តែង ហើយស្វាមីនាងក៏លើកទឹកចិត្តឲ្យនាងបញ្ចប់ការងារនានាឲ្យរួចរាល់ផងដែរ។ នាងនៅមិនទាន់ប្រាកដក្នុងចិត្តនៅឡើយទេថា តើនឹងបន្តការាងារសិល្បៈទៀត ឬបញ្ចប់ខណៈដែលស្វាមី​នាងបើកផ្លូវឲ្យនាងសម្រេចចិត្តជ្រើសរើសបាន ប៉ុន្តែនាងចង់ចំណាយពេលឲ្យបានច្រើនក្នុងការថែទាំកូន និងស្វាមី បើទោះបីជាស្វាមីនាងពេញចិត្តនឹងការងារសិល្បៈក្តី។ ទៅរស់នៅប្រទេសថៃពេលនេះគឺនៅមើលផ្ទះសម្បែងហើយកំពុងតែគិតបន្តថា រកជំនួញអ្វីបន្តទៀត។

ថន តារា បន្តថា ពេលនេះនាងកំពុងតែមើលការខុសត្រូវជំនួញខ្លះជាមួយស្វាមីនិងជួយមើលថែកូនប្រុសគាត់ខ្លះដែរ។អតីតពិធីការិនីសំដីផ្អែមរូបនេះបន្តទៀតថា ពីដំបូងថាការហើយយើងទាំងពីរៀបគម្រោងក្រេបទឹកឃ្មុំ ប៉ុន្តែពេលនេះដំណើរដើរកម្សាន្តនៅហុងកុងនិងទឹកដីអង្គរអាចពន្យាពេលសិនព្រោះស្វាមីប៉ុន្មានថ្ងៃនេះពុលអាហារចូលសម្រាកពេទ្យ ប៉ុន្តែមិនធ្ងន់ធ្ងរទេគឺស្បើយច្រើនដោយនាងចង់ឲ្យគាត់សម្រាកឲ្យបានច្រើនចាំទំនេរពេលណាចាំគិតរឿងដើរកម្សាន្ត។

ដំណើរមកលេងស្រុកនិងថតកុនលើកនេះមានរយៈពេលខ្លីប៉ុណ្ណោះហើយនឹងប្រញាប់ត្រឡប់ទៅវិញចំពោះស្វាមីរឿងមកតាមអីនោះក៍មិនទាន់ច្បាស់ដែរព្រោះគាត់កំពុងតែរវល់។ យ៉ាងណានាងនឹងប្រឹងឡើងចុះស្រុកកំណើតឲ្យញឹកញាប់គ្រាដែលនាងមានមុខជំនួញថ្មីមួយក្រោយរៀបការ។ ពិធីមង្គលការ ថន តារា មានអ្នកសិល្បៈនិងអ្នកមុខអ្នកការជាច្រើនបានចូលរួមរហូតធ្វើឲ្យខាងកូនកំលោះភ្ញាក់ផ្អើលឃើញអនាគតភរិយាមានមុខមាត់រហូតមានគេរាប់អានផ្តល់កិត្តិយសចូលរួមក្នុងកម្មវិធីយ៉ាងពិសេសនេះទៀត។

គួរបញ្ជាក់ដែរថា ថន តារា ដែលជាបងស្រីកញ្ញា ថន លក្ខិណា បានសម្រេចចិត្តចូលរោងការជាផ្លូវការហើយកាលពីថ្ងៃទី២៥និង២៦ ខែមិថុនា ឆ្នាំ២០១៦ ជាមួយសា្វមីលោក ណាវៈរ៉ាត់យូបាំរ៉ុង ជាមន្ត្រីក្នុងជួររដ្ឋាភិបាលថៃក្រោយស្វែងយល់គ្នាមួយរយៈពេលខ្លី។ ប៉ុន្តែ ស្វាមីនាងបានផ្តល់កិត្តិយសជាមួយនឹងការយកចិត្តទុកដាក់និងស្រលាញ់ថ្នាក់ថ្នមនាងយ៉ាងខ្លាំង៕

1 (1)

1 (2)

1 (3)

1 (4)

1 (5)

1 (6)

1 (7)

1 (8)

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print