ព្រះបដិមាដែលប្រជាពលរដ្ឋប្រគល់ជូនមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តកណ្តាល ត្រូវបានយកមករក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ គិតត្រឹមម៉ោង៤:០០ ល្ងាច ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ លោកស្រី មួង សារឹម ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តកណ្ដាល បាននាំយកព្រះបដិមាដែលទទួលពីប្រជាពលរដ្ឋក្នុងស្រុកអង្គស្នួល​ ខេត្តកណ្តាល ជូនក្រុមការងារជំនាញរបស់សារមន្ទីរជាតិ​ភ្នំពេញ ដោយយកទៅរក្សាទុកនៅក្នុងឃ្លាំង​ដោយសុវត្ថិភាព​។

សូមបញ្ជាក់ជូនថា ការប្រគល់និងទទួលព្រះបដិមាខាងលើ មានការចូលរួមពីសំណាក់លោក អ៊ុក សុខា អគ្គនាយកបេតិកភណ្ឌនៃក្រសួងវប្បធម៌និងវិចិត្រសិល្ប:។ ឆ្លៀតក្នុងឱកាសនោះ  លោកអគ្គនាយកក៏បានលើកឡើងនូវការផ្តាំផ្ញើនិងថ្លែងអំណរគុណពីលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ជូនចំពោះអាជ្ញាធរដែនដី មន្រ្តីជំនាញនិងថ្នាក់ដឹកនាំមន្ទីរ ជាពិសេសប្រជាពលរដ្ឋ  ដែលបានរកឃើញនឹងបានស្ម័គ្រចិត្តប្រគល់វត្ថុបុរាណឬវត្ថុសិល្បៈនានាមកកាន់សារមន្ទីរ ដើម្បីយកមកថែរក្សា ការពារនិងអភិរក្ស ទុកបន្តឲ្យកូនចៅជំនាន់ក្រោយបានស្គាល់និងសិក្សាស្រាវជ្រាវ៕

ដោយ ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print