នៅស្រុកពួក! គ្រោះធម្មជាតិ បំផ្លាញបង្គោលភ្លើង ជាង10ដើមបានរលំនិងផ្ទះ20ខ្នង រងប៉ះពាល់

ចែករំលែក៖

ខេត្តសៀមរាប៖ យ៉ាវហោចណាស់ក៏មានផ្ទះប្រជាពលរដ្ឋចំនួន ២០ ខ្នង បានរងផលប៉ះពាល់ និងបង្គោលភ្លើងចំនួន ១៥ដើម ត្រូវបានរលំ ដោយគ្រោះធម្មជាតិបំផ្លាញ។

ហេតុការណ៍បានកើតឡើង ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៦និង២០ នាទីរសៀល ម្សិលមុិញនេះ។

យោងតាមរបាយការណ៍ព័ត៌មានបឋមបានឲ្យអោយដឹងថា ៖ នៅសៀលថ្ងៃម្សិលមុិញ នេះមានភ្លៀងធ្លាក់ និងលាយឡំផ្គរន្ទះខ្យល់កន្ត្រាក់ បណ្ដាលឱ្យទ្រេតផ្ទះ១ខ្នង របើកដំបូលផ្ទះ ចំនួន ២០ខ្នង និងដួលបង្គោលអគ្គិសនីកម្ពស់ ១២ម៉ែត្រ ចំនួន ១៥បង្គោល។

របាយការណ៍បានបន្តថា ៖ ករណីនេះ បានប៉ះពាល់ ចំនួន ២ឃុំ ស្មើនឹង ០៣ភូមិ មានដូចខាងក្រោម៖
-ឃុំពួក
-ភូមិតាទក បណ្តាលឱ្យទ្រេតផ្ទះ ចំនួន ១ខ្នង របើកដំបូលផ្ទះ ចំនួន ១៨ខ្នង។
-ភូមិកំពង់តាយ៉ង ដួលបង្គោលអគ្គិសនីកម្ពស់ ១២ម៉ែត្រ ចំនួន ១៥បង្គោល។
-ឃុំសំរោងយា
-ភូមិអំពិល បណ្តាលឱ្យរបើកដំបូលផ្ទះ ចំនួន ១ខ្នង។
សូមបញ្ជាក់ ៖ ករណីគ្រោះមហន្តរាយនេះ ពុំមានប៉ះពាល់ដល់មនុស្ស និងសត្វទេ។
សូមបងប្អូនមេត្តាមានការប្រយ័ត្នអោយបានខ្ពស់ ចំពោះ ភ្លៀង ផ្គរ ខ្យល់កន្ត្រាក់ រន្ទះចុងខែតុលា និងដើមខែវិច្ឆិកា ៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print