ភ្នំពេញ៖ នៅក្នុងជំនួបជាមួយ លោកស្រី Victoria Kwakwa អនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងក្រុមការងារ ថ្ងៃទី៦ កក្កដា ឆ្នាំ ២០១៦ លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានជម្រាបអំពីការប្តេជ្ញាចិត្តក្នុងកិច្ចសហប្រតិបត្តិការជាមួយធនាគារពិភពលោក ដើម្បីអនុវត្តគម្រោងបែងចែកដីដើម្បីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជំហាន ២ (LASED II) ដោយជោគជ័យ និងឈានបន្តទៅផ្តួចផ្តើមរៀបចំទស្សនវិស័យគម្រោងផ្សេងៗទៀតក្នុងពេលឆាប់ៗខាងមុខ ៕
...
ដោយ៖ សុខ ខេមរា
...