ខេត្តរតនគិរី៖ ពិតជាគួរឲ្យអាណិត និងអាសូរពន់ពេក ចំពោះទុកដ៏ធ្ងន់របស់ស្ត្រីពពោះក្នុងនាមជាម្តាយផ្តល់កំណើតឲ្យបុត្រធីតា ប្រឈមទៅនឹងបញ្ហាគ្រោះថ្នាក់បំផុត ទើបគេតែងតែរំលឹកពីគុណមាតាបីតា ដល់បុត្រធិតាគោរពប្រតិប័ត្តិន៍។ ជាក់ស្តែងស្ត្រីម្នាក់បានឈឺពោះសម្រាលកូន តែទៅមិនទាន់ដល់ពេទ្យផង ស្ត្រីរូបនោះក៏បានសម្រាលបុត្រ ពាក់កណ្តាលផ្លូវ។ ក្រោមមកមានប្រជាពលរដ្ឋ និងក្រុមគ្រូពេទ្យបានចុះដល់កន្លែង និងជួយសង្គ្រោះបានដោយសុវត្ថិភាព ទាំងម្តាយទាំងកូនទាន់ពេលវេលា ។
...
ក្រុមគ្រួសារស្ត្រីឆ្លងទន្លេពិតជារន្ធត់ចិត្ត និងលើកម្រាមដៃ១០ សូមអរគុណចំពោះក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តរតនគិរី ដែលបានខិតខំជួយសង្គ្រោះស្ត្រីម្នាក់នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦៕
ដោយ៖ សុខ ខេមរា
...