ភ្នំពេញ៖ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ ដោយមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ
...
បានចុះបង្រ្កាប ជាក់ស្តែង នូវករណីប៉ុនប៉ងលក់ដូរមនុស្សសម្រាប់ឆ្លងដែននៅចំណុចផ្ទះលេខ៣២-៤៦-៤៨-៥០ផ្ទះសំណាក់.តារា.ផ្លូវលេខ១៣៩ សង្កាត់វាលវង់ ខណ្ឌ៧មករា ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យ១ នាក់ឈ្មោះ ធឿន ពុទ្ធា ហៅ ឡាយ ធីជិន ភេទ ស្រី អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ (អ្នកនាំជនរងគ្រោះទៅប្រទេសចិន ដោយឆ្លងកាត់ប្រទេសវៀតណាម) ។ សមត្ថកិច្ចក៏បានរំដោះជនរងគ្រោះ៦នាក់ និងបានអញ្ជើញឪពុកម្តាយ បងប្អូនឲ្យទៅទទួលយកធ្វើការអប់រំវិញ ។ ជនសង្ស័យ និងត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមនិតិវិធី៕
ដោយ៖ សហការី
...