តុលាការសម្រេច ឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ទៅលើជនជាតិចិន១០ នាក់ ដែលជាមេក្លោង ថតរឿងកូនជ្រូកនៅក្នុងសណ្ថាគារ Wow now

ចែករំលែក៖

ភ្នំពេញ ៖ នៅ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជនជាតិចិនចំនួន១០ នាក់ ជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃ

ដែលជាមេក្លោង ថតរឿងក្តៅសាច់ នៅក្នុងសណ្ថាគារ Wow Now។

សូមបញ្ជាក់ថា លោក ប្លង់ សុផល ព្រះ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអមសាលាដំបូងរាជធានីភ្នំពេញនាល្ងាចថ្ងៃទី ៣០ ខែតុលាឆ្នាំ ២០២៣ បានប្រាប់ឲ្យដឹងថាសំណុំរឿងខាងលើនេះ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ ស្ថានទម្ងន់ទោសនៃសញ្ចារកម្ម​ ការដឹកនាំពេស្យាចារ​ និងរូបភាព​ និងសម្ភារៈអាសអាភាស​ តា​មមាត្រា​ ២៧​ មាត្រា​ ២៩​ និងមាត្រា​ ៣០​ នៃច្បាប់ស្តីពីការបង្រ្កាបអំពេីជួញដូរមនុស្ស​ និងអំពេីធ្វេីអាជីវកម្មផ្លូវភេទ​ សូមអរគុណ​៕

ពួកគេត្រូវបានសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ពាក់ពន្ធពីបទ.សញ្ចារកម្ម ការដឹកនាំពេស្យាចារ នឹងផលិតចែក ចាយរូបភាពវីដេអូអាសអាភាស តាមពាក្យបណ្តឹងរបស់នារីរង គ្រោះ២ នាក់ ។

សូមបញ្ជាក់ថា នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានដាក់កម្លាំងចុះឡោមពទ្ធទីតាំង អគារមួយកន្លែង និងបានឃាត់ខ្លួនជនបរទេសជាច្រើននាក់ ដោយសង្ស័យពាក់ព័ន្ធករណី ផលិតរឿងបែប(អាសអាភាស)បង្កឱ្យមានការភ្ញាក់ផ្អើល កាលពី វេលាម៉ោង៨ យប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២៣ នៅលើកំណាត់ ផ្លូវលេខ៣១០ សង្កាត់បឹងកេងកង១ ក្នុងខណ្ឌបឹងកេងកង រាជ ធានីភ្នំពេញ ។ តាមប្រភពព័ត៌មានបឋមបានឲ្យដឹងថា មុនកើត ហេតុមាននារីខ្មែរ២ នាក់ ជាជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅក្រសួងមហាផ្ទៃ ដោយចោទប្រកាន់ជនជាតិចិន១ ក្រុមនោះថា យកពួកនាងទៅថត និង ផលិតរឿងជាវីដេអូក្តៅសាច់ បែបអា សអាភាស នៅក្នុងបន្ទប់ជាន់ទី៩ នៃ អគា កើតហេតុខាងលើ ។

ក្រោយពីទទួលបានព័ត៌មាននោះភ្លាម កម្លាំងសមត្តកិច្ចនាយក ដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន ក្រោមការចង្អុល បង្ហាញពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នង ការ នគរបាលជាតិ និងមានការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំ បូងរាជធានីភ្នំពេញ បានដាក់កម្លាំងជាច្រើននាក់រួមមាន ឯកស ណ្ឋានអាវក្រោះ និងកាំភ្លើងវែងខ្លីស្ទើគ្រប់ដៃ បានចុះទៅឡោមព័ទ្ធទីតាំងអគាមួយកន្លែងនោះ ព្រមទាំងបានធ្វើការឃាត់ខ្លួនជនបរ ទេសប្រមាណជិត៥០ នាក់ ដោយសង្ស័យជាប់ពាក់ព័ន្ធករណីថត និងផលិតរឿងវីដេអូ បែបអាសអាភាស ។

...

បច្ចុប្បន្ន ក្រុមជនត្រូវចោទត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារម១ ព្រៃស ជាបណ្តោះអាសន្នហើយ ៕ ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print