ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣ បានលើយកសំណុំរឿង.ឆបោក មួយមកបើកសវនាការជំនុំជម្រះទោស ពាក់ពន្ធឈ្មួញម្នាក់រកស៊ីទិញលក់ដីខ្យល់ ដោយភាគីដើមបណ្តឹងស្នើសុំឲ្យតុលាការចាប់ខ្លួន ជនត្រូវចោទ ដើម្បីទូទាត់ប្រាក់សំណងរដ្ឋប្បវេណី ។
សវនាការជាសាធារណៈដែលធ្វើឡើងដោយលោក តុប ឈុនសុង ចៅក្រមជំនុំ ជម្រះ និងលោក ទី មុនិន្ទ ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចំពោះមុខភាគីដើមបណ្តឹង និងមេ ធាវីការពារក្តី កំបាំងមុខជនត្រូវចោទ តែចាត់ទុកចំពោះមុខ ដោយភាគីចុងចោទ មានមេធាវីការពារក្តីចូលរួមស្តាប់ និងសួរដេញដោ លរហូតដល់ទីបញ្ចប់ ។
បន្ទាប់មកសវនាការត្រូវបានចៅក្រមជំនុំ ជម្រះលើកពេលប្រកាសសាលក្រម ទៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២ ០២៣ ខាងមុខ ។ ជនត្រូវចោទក្នុងសំណុំរឿងនេះមានឈ្មោះ ហ៊ាង អេងទ្រី ភេទប្រុស អាយុ៣៦ ឆ្នាំ មុខរបរ រកស៊ីទិញ.លក់ដី ស្នាក់នៅផ្ទះលេខ៣៣ ផ្លូវលេខ២ បុរីតាំងលីម ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ចំណែកដើមបណ្តឹងក្នុងសំណុំរឿង ឆបាក នេះមានជនរងគ្រោះ២ នាក់ ម្នាក់ឈ្មោះ ឈូក សុភ័ក្ត និងម្នាក់ឈ្មោះ ស៊ាង ចាន់ណាក់ មុខរបរ ជា ជាងដែក ។
តាមអង្គហេតុក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា ទី១.កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ជនរងគ្រោះទាំង២ នាក់បានសហការចូលលុយគ្នា ទិញដីចំនួន១៧ ឡូត៍ ស្ថិតនៅភូមិក្បាលអូរ ឃុំព្រះស្រែ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ពីឈ្មោះ ហ៊ាង អេងទ្រី ដោយបានធ្វើកិច្ចសន្យាទិញ.លក់ ដីធ្លី និងលិខិតប្រគល់.ទទួលប្រាក់ ត្រឹមត្រូវទៅតាមបទដ្ឋានអាជ្ញាធរដោយស្របច្បាប់ ដែលមានទំហ៊ុំទឹកប្រាក់សរុបចំនួន ៣២ ២០០ ដុល្លារអាមេរិក ស្មើនិងតម្លៃទិញលក់សរុប ។ ទី២.បន្ទាប់ពីជនរងគ្រោះបានបង់ប្រាក់ឲ្យទៅឈ្មោះ ហ៊ាង អេងទ្រី ឈ្មួញទិញលក់ដីធ្លីចំនួន៥០/រយហើយ បានសួរនាំរឿងប្លង់ដី សុំមើលប្លង់ដី បែជាឈ្មោះ ហ៊ាង អេងទ្រី រកលេសឆ្លើយដោះសារ និងពន្យាពេលជាហូរហែរ រហូតដល់ចុង ក្រោយមានចម្លើយយ៉ាងខ្លីថា”គ្មានដីឲ្យទេ” ។
ដោយសារការទុក ចិត្តជាមនុស្សធ្លាប់រាប់អានគ្នា និងមើលឃើញមុខរបរ ជាតំណាងការិយាល័យអចលនព្រទ្យក្រុមហ៊ុន ធី ស៊ី ប៊ី និងមានគំនូសបង្ហាញទីតាំងដីពុះឡូត៍ថ្មីលក់នោះ ទើបជនរងគ្រោះសម្រេចប្រគល់ប្រាក់ទិញលក់ដីឲ្យទៅជនត្រូវចោទ ទីបំផុតដូចទិញដីខ្យល់ ។ ទី៣.ទោះបីជាឈ្មោះ ហ៊ាង អេងទ្រី គ្មានដីឲ្យទៅដើមបណ្តឹងក៏ដោយចុះ ជនរងគ្រោះទាំង២ នាក់ បានយោគយល់ និងព្យាយាមណាត់ជួប ដើម្បីឲ្យជនត្រូវចោទសងប្រាក់ដើមវិញ តែឈ្មួញដីម្នាក់នេះគេចវេសរហូត ។ ទី៤.ដោយពិនិត្យទៅលើទង្វើរបស់ឈ្មោះ ហ៊ាង អេងទ្រី ត្រូវបានច្បាប់កំណត់ថាជាបទល្មើស “ឆបោក” ដែលមាមចែងឲ្យផ្តន្ទាទោសតាមបញ្ញតិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ទើបជនរងគ្រោះទាំង២នាក់សម្រេចចិត្តពឹងពាក់មេធាវីការពារក្តី ដើម្បីចាត់ការលើឈ្មួញរកស៊ីទិញលក់ដីធ្លី ដោយទុច្ចរិតនេះ ។
ដូច្នេះបទល្មើស ឆ.បោក ច្បាប់តម្រូវឲ្យផ្តន្ទាទោសលើជនជាប់ចោទ ដាក់ពន្ធនាគារចាប់ពី៦ ខែ ទៅ៣ ឆ្នាំ និងពិន័យជាប្រាក់ពី១ លានទៅ៦ លានរៀល ដោយមិនទាន់គិតពីសំណងរដ្ឋប្បវេណីឡើយ ៕ ដោយ៖ រ៉ារ៉ា