ស្លាប់កម្មករម្នាក់ ២នាក់ទៀតកំពុងសង្គ្រោះបន្ទាន់ ខណៈចុះស្តារអាងទឹកក្នុងខុនដូមួយ នៅខណ្ឌ៧មករា

ចែករំលែក៖

ភ្នំពេញ៖ កម្មករសំណង់ម្នាក់បានបាត់បង់ជីវិត ខណៈបញ្ជូនទៅដល់មន្ទីរពេទ្យកាល់ម៉ែត រីឯ២នាក់ផ្សេងទៀត​កំពុងស្ថិតក្រោមការជួយសង្គ្រោះបន្ទាន់ពីក្រុមគ្រូពេទ្យជំនាញ បន្ទាប់ពីកម្មករទាំង៣នាក់នេះ​ចុះស្តារអាងទឹកមួយកន្លែងក្នុងខុនដូដែលកំពុងសាងសង់ ។

...

ករណីនេះបានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវលេខ១១១កែងផ្លូវ២៤២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

សេចក្តីរាយការណ៍បានបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះ សំរិត សំមន អាយុ៥០ឆ្នាំ កម្មករសំណង់ខុនដូ ។ ចំណែក២នាក់ដែលកំពុងសង្គ្រោះបន្ទាន់ គេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។

ប្រភពព័ត៌មេការសំណង់ខុនដូដែលកំពុងសាងសង់នោះបញ្ជាក់ថា មុនពេលកើតហេតុ កម្មករទាំង៣នាក់​បានចុះស្តារអាង ហើយមិនដឹងយ៉ាងម៉េច ស្រាប់តែមានអាការដួលសន្លប់តែម្តង ។

បច្ចុប្បន្ន មេការសំណង់ខុនដូ ខាងលើ កំពុងត្រូវបានសួរនាំដោយសមត្ថកិច្ចខណ្ឌ៧មករា ៕

8d71d6f0-0df6-481b-89c5-4834bff8e353

bf7cb59c-b4db-4db0-bfcf-10b420c909b1

821a80cd-f7ba-440f-ad03-9690db3c36e9

cd03b67e-a642-4563-a190-bdab98e8470e

fb4a4a5e-755e-428a-b18c-53ce2ec02d84

ដោយ៖ ស រស្មី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print