នគរបាលស្រុកសង្កែ​ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីរក្សាទុកគ្រឿងញៀនខុសច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង៖​ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន​ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកសង្កែ​ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ​ បានចុះល្បាតក្នុងភូមិសាស្ត្រ បង្ក្រាបបានករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ក្នុងបទល្មើសជាក់ស្តែង នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០៣និង៣០នាទី នៅចំណុចភូមិស្វាយធំ​ ឃុំអូរដំបង២​ ស្រុកសង្កែ​ ខេត្តបាត់ដំបង។

ក្នុងកិច្ចប្រតិបត្តិការនេះ​ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០២នាក់ ឈ្មោះ មាស​ កេង ភេទប្រុស​ អាយុ៤២ឆ្នាំ​ មានទីលំនៅភូមិថ្មី​ ឃុំតាឡូ ស្រុកបាកាន​ ខេត្តពោធិ៍សាត់ និង២.ឈ្មោះ វ័ន​ ឆៃដន ភេទប្រុស​ អាយុ២៥ឆ្នាំ​ មានទីលំនៅភូមិថ្មី​ ឃុំតាគ្រាម​ ស្រុកបាណន់​ ខេត្តបាត់ដំបង ។

វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ទម្ងន់ ០,៧០ក្រាម​ ។ ពូថៅដៃចំនួន០១,​ ​ដែកដាប់​ចំនួន ០១។ កាបូបលុយចំនួន០២។ ប្រាក់ខ្មែរចំនួន​ ១,១០០,០០០៛​ (មួយលាន​ មួយសែនរៀល)។ ម៉ូតូ០១ គ្រឿង​ ម៉ាកហុងដាឌ្រីម​ សេរីឆ្នាំ2016​ ពាក់ស្លាកលេខ​ ព្រះសីហនុ​ 1E-8013 ។

...

នាពេលនេះ​ កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ​ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី-ច្បាប់៕ដោយ៖ អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print