លិខិតមិត្តអ្នកអាន! ឥរិយាបថពលរដ្ឋកម្ពុជា ចំពោះការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងបរិស្ថាន​ នៅរសៀលថ្ងៃសៅរ៍ទី​០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ បច្ចុប្បន្ននេះ ប្រជាលរដ្ឋខ្មែរបានគិតគូរយ៉ាងខ្លាំងពីបញ្ហាសុខភាព ខណៈសុខភាពរស់មនុស្សគ្រប់រូប គឺពឹងផ្អែកទៅលើរបបអាហារ ទឹក ខ្យល់ដកដង្ហើម អនាម័យខ្លួនប្រាណដើម្បីឱ្យមានសុខភាពល្អ រស់នៅប្រកបដោយថាមពល។

ដើម្បីប្រែក្លាយមនុស្សម្នាក់ៗឱ្យមានសុខភាពល្អ រស់នៅក្នុងបរិយាកាសស្រស់ស្អាតនោះមនុស្សគ្រប់រូប មានការយល់ដឹងកាន់តែច្រើនឡើងលើការងារទុកដាក់សំរាម ដើម្បីលើកកម្ពស់សុខ លើកកម្ពស់អនាម័យ។ ដូចនេះការបោះចោលផ្លាស្ទិក ទៅក្នុងផ្លូវទឹក និងទីតាំងនានា ត្រូវតែបញ្ឈប់ប្រសិនបើមនុស្សជាតិចង់ជួយសង្គ្រោះភពផែនដីនេះ ឱ្យបន្តរស់រានសម្រាប់មនុស្សជំនាន់ក្រោយៗទៀត។

ប្លាស្ទិកសម្លាប់ជីវៈចម្រុះ, វាបំផ្លាញភពផែនដី, វាបំផ្លាញអ្វីៗគ្រប់យ៉ាង»។ បើតាមតួលេខពីអង្គការមហាសមុទ្រអន្តរជាតិប្លាស្ទិកគ្រប់ប្រភេទយ៉ាងហោចណាស់ ១២.៧លានតោន ត្រូវបានបោះចោលទៅក្នុងមហាសមុទ្រទូទាំងភពផែនដី នៅក្នុងមួយឆ្នាំៗ។

សម្រាប់កម្ពុជាវិញ តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា» ដែលផ្តួចផ្តើមដោយឯកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដោយបានរៀបចំដំបូងនៅតាមសាលារៀន ទូទាំងស្រុកចំនួន៤៤ នៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលមានរយៈពេលជាង២ខែ មានលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាង២លាននាក់ បានចូលរួមមិនប្រើប្រាស់ថង់ប្លាស្ទិក។

តួលេខនៃសន្ទុះចូលរួមមិនប្រើប្រាស់ថង់ប្លាស្ទិក ចំពោះសិស្សានុសិស្សជាង២លាននាក់ ត្រឹមរយៈពេលជាង១ខែ តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» របស់ក្រសួងបរិស្ថាន។ ដោយពួកមិនប្រើប្រាស់ថង់ប្លាស្ទិកនេះ ១ ឬ២ ដងក្នុង ១សប្តាហ៍ ដូច្នេះថង់ប្លាស្ទិក ប្រមាណជាង ៨លានថង់ មិនត្រូវបានប្រើប្រាស់នៅក្នុង១សប្តាហ៍។

តាមរយៈយុទ្ធនាការនេះ ប្រជាជនកម្ពុជា បានរិះរកវិធីសាស្រ្តខុសប្លែកពីគ្នា ដើម្បីសម្របខ្លួនដោយងាកមកប្រើសម្ភារផ្សេងៗទៀតជំនួសការប្រើប្រាស់ផ្លាស្ទិក។ ដូច្នេះ ប្រសិនបើផ្នត់គំនិតរបស់ប្រជាជនកម្ពុជា ទាំង១៧លាននាក់ កាត់បន្ថយ ឬនាំគ្នាបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិកនោះនឹងធ្វើឱ្យប្រទេសកម្ពុជា មានសម្រស់ស្អាត មានអនាម័យ គ្មានការបំពុលទឹកដោយសារប្លាស្ទិកជាដើម។

ការកាត់បន្ថយចំនួនប្លាស្ទិកនឹងចូលរួមកាន់តែសំខាន់ពីការប្រែប្រួលអាកាសធាតុ ជាពិសេសការប៉ះសុខភាពមនុស្ស សត្វដោយសារតែប្លាស្ទិក។

ចំពោះបញ្ហាសំណល់ប្លាស្ទិកនេះ មិនមានតែប្រទេសកម្ពុជាតែមួយប៉ុណ្ណោះទេ ដែលកំពុងជួបប្រទះ ប៉ុន្តែ បញ្ហាសំណល់ប្លាស្ទិកនេះ គឺជាក្តៅកង្វល់របស់ប្រជាជនទូទាំងពិភពលោកផងដែរ ដូច្នេះ យើងត្រូវចូលរួមទាំងអស់គ្នា ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកទាំងអស់គ្នា នៅតាមគ្រប់រូបភាពផ្សេងៗគ្នា។

ជាក់ស្តែងនៅកម្ពុជា បច្ចុប្បន្ននេះ ការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប និងជាពិសេសប្រជាពលរដ្ឋដែលស្រឡាញ់ភាពស្អាត ជាក់ស្តែងក្រសួងបានសម្រេចនូវជោគជ័យនៃភាពស្អាតនេះមួយជំហានរួចទៅហើយ ដោយសារមានការចូលរួមពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលមានចំនួនជាង ២លាននាក់ នៅលើប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។

ការសម្អាតសំរាម សំណល់ប្លាស្ទិក គឺជាបេសកកម្មរួមគ្នាទាំងប្រជាពលរដ្ឋក្នុងតំបន់អាស៊ាន និងនៅទូទាំងសកលលោក ពីព្រោះថាបរិស្ថាននៅជុំវិញយើងគ្រប់គ្នា ហើយឥតដែនកំណត់នោះទេ។ បន្ថែមពីនេះសំរាមជាសំណល់ប្លាស្ទិកប្រមាណជិត៤០ពាន់តោន (៣៧,០០០តោន) បានបង្កឱ្យមានភាពកខ្វក់ទៅក្នុងទន្លេមេគង្គ ដែលជាប្រភពទឹកដ៏សំខាន់សម្រាប់ស្រោចស្រពដំណាំកសិកម្ម និងសម្រាប់មនុស្ស សត្វ ហើយរួមទាំងមានប្រព័ន្ធអេកូឡូស៊ីផងដែរ។

ចំពោះការចូលរួមសម្អាតសំរាម សំណល់ផ្លាស្ទិក ពីសំណាក់ប្រជាពលរដ្ឋគ្រប់រូបនឹងនាំនូវភាពស្អាតរបស់ប្រទេសកម្ពុជា ដែលជាសម្រស់ដ៏ទាក់ទាញស្រូបទាញភ្ញៀវទេសចរឱ្យចូលមកទស្សនាកម្ពុជាផងដែរ។ លើសពីភាពស្អាត ការដាំ និងស្តារព្រៃឈើ ដើម្បីភាពបៃតង នឹងរក្សាបាននូវអព្យាក្រឹតកាបូន ដែលជាចំណែកនៃការរកប្រាក់ចំណូលបន្ថែមរបស់ប្រជាសហគមន៍ នឹងជួយឱ្យមានការអភិវឌ្ឍដោយចីរភាព។

ក្រុមហ៊ុនធំៗរបស់ពិភពលោក មកពីចម្រុះខ្សែសង្វាក់ផលិតកម្ម ក្នុងនោះ រួមទាំងក្រុមហ៊ុនផលិតសារធាតុគីមី និងប្លាស្ទិក នាពេលថ្មីៗនេះ បានបើកវេទិកា «សម្ព័ន្ធដើម្បីលុបបំបាត់សំណល់ផ្លាស្ទិក (AEPW)» ជាលើកដំបូងរបស់ខ្លួន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ វេទិកានេះ បានធ្វើបទបង្ហាញអំពីសម្ព័ន្ធនេះ ជាអង្គការពិភពលោកមិនរកកម្រៃ ដែលបានបង្កើតឡើងក្នុងគោលដៅលុបបំបាត់សំណល់ប្លាស្ទិក នៅក្នុងបរិស្ថាន ជាពិសេសនៅក្នុងសមុទ្រសម្រាប់តំបន់អាស៊ីអាគ្នេយ៍ និងប្រទេសថៃ។ វេទិកានេះ ធ្វើនៅទីក្រុងបាងកក ប្រទេសថៃ។

យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ រដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងដោយផ្អែកលើមូលដ្ឋាននៃគោលនយោបាយ និងយុទ្ធសាស្រ្តជាតិដែលមានជាធរមាន ព្រមទាំងក្របខណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ដើម្បីតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅធានាសម្រេចគោលដៅនៃយុទ្ធសាស្រ្តបញ្ចកោណ គឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ ៦០ភាគរយ នៅឆ្នាំ២០៥០»។

...

តាមរយៈការបញ្ជ្រាបនូវចំណេះដឹងគុណតម្លៃរបស់បរិស្ថាន ជាពិសេសការផ្សព្វផ្សាយពីហានិភ័យនានាដែលបង្កឡើងដោយសំណល់ប្លាស្ទិក ពីសំណាក់ក្រសួងបរិស្ថាន អាជ្ញាធររាជធានី-ខេត្ត អង្គការដៃគូនានា ព្រមទាំងក្រុមឯកជនមួយចំនួននោះ បច្ចុប្បន្ននេះប្រជាពលរដ្ឋកម្ពុជា គ្រប់ស្រទាប់វណ្ណៈបានយល់ដឹង និងបានកែប្រែឥរិយាបថរបស់ខ្លួនដោយចូលរួមកាត់បន្ថយការខ្ចប់ទំនិញជាមួយនឹងសម្ភារៈដែលធ្វើពីប្លាស្ទិក ដោយពួកគាត់ងាកមកប្រើប្រាស់សម្ភារធ្វើពីឫស្សី ក្រដាស ឬសម្ភារៈផ្សេងៗទៀតដែលឆាប់រលាយជាដើម៕
ដោយ៖​សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print