ភ្នំពេញ៖ ស្ពានបេតុង ខ្សែកាបកោះពេជ្រ-កោះន រា នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្របពេលដែល អគារផ្សារទំនើប អុីអនម៉លភ្នំពេញទី១ បានបើកពង្រីកបន្ថែមថ្មី ដើម្បីឱ្យឆ្លើយតប តាមតម្រូវការពី អតិថិ
ជន នាពេលបច្ចុប្បន្ន ។
នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងលោក តានិណៃ អុីជិតូម៉ូ អនុបេសកកម្ម តំណាងលោកអ៊ូអិ ណូ អាត់ស៊ូសុី(UENO Atsushi) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងលោក ត្យូបូយ៉ា ម៉ាសាយុគិ (TSUBOYA MASAY UKI) អគ្គនាយកក្រុមហ៊ុន អុី អនម៉ល (ខេមបូឌា) ខូ អិលធីឌី ចូលរួម ជាអធិបតីភាពក្នុងពិធីសម្ភោធ ដាក់ឱ្យដំណើរការ អគារពង្រីកបន្ថែមថ្មី ផ្សារទំនើប អុី អន ម៉លភ្នំពេញ(ទី១) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃសៅរ៏៦រោច ខែអស្សុជ ឆ្នាំថោះបញ្ចស័កព.ស២៥៦៧ត្រូវនឹងថ្ងៃទី
០៤ ខែវិច្ជិកា ឆ្នាំ២០២៣ ។
លោក កើត ឆែ បានបញ្ជាក់ថា៖ ក្រុមហ៊ុន អុីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី ជាក្រុមហ៊ុនរបស់វិនិយោគិនជប៉ុន ដែលបានបណ្ដាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ លើគម្រោងអភិវឌ្ឍន៏ ផ្សារទំនើប ចាប់តាំងពីគម្រោងទី១ រហូតដល់ គម្រោងទី៣ ព្រមទាំងការពង្រីកបន្ថែមអគារថ្មី នៅក្នុងផ្សារទំនើប អុី អន ម៉ល ភ្នំពេញ នៃគម្រោងទី១។ នេះមិនត្រឹមតែជាសក្ខីភាព បង្ហាញឱ្យឃើញពីវឌ្ឍន: ភាពដ៏គាប់ប្រសើរ នៃដំណើរការអាជីវកម្ម របស់ក្រុមហ៊ុនជប៉ុនប៉ុណ្ណោះទេ ។ តែវាបានបង្ហាញឱ្យ ឃើញពីការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ក្នុងខួបលើកទី៧០ នៃទំនាក់ ទំនងការទូតរវា ព្រះរាជាណាចក្រកម្ពុជា នឹងប្រទេសជប៉ុន- ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
លោកបានបន្តថា ការសម្រេចចិត្តរបស់ក្រុម ហ៊ុន អុីអន ម៉ល(ខេមបូឌា) ខូ អិលធីឌី ដែលបាន បណ្ដាក់ទុន ពង្រីកអគារ បន្ថែមថ្មី នៅក្នុងផ្សារទំនើប អីអន ម៉ល ភ្នំពេញ នាពេលនេះ គឺជាការ សម្រេចចិត្តវិនិយោគដ៏ត្រឹមត្រូវ ស្របពេលដែលកម្ពុជាត្រៀមលក្ខណៈរួចស្រេចក្នុងការទទួល
ស្វាគមន៍ បងប្អូនប្រជាពលរដ្ឋពីគ្រប់ខេត្ត មកដើរកម្សាន្តក្នុង ឱកាស នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប នឹង សំពះព្រះខែ អកអំបុក ហើយពេលនោះផ្សារទំនើប អុី អនម៉ល ភ្នំពេញ នឹងក្លាយជាជម្រើស ដ៏គាប់ប្រសើរថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋនៅភាគខាងកើត រាជធានីភ្នំពេញ (តំបន់ខណ្ឌច្បារអំពៅ) ស្របពេលដែលស្ពានបេតុង ខ្សែកាប តភ្ជាប់ពីតំបន់អភិវឌ្ឍន៍ កោះពេជ្រ ទៅកាន់តំបន់អភិវឌ្ឍន៏កោះនរា នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក កើត ឆែ បានបន្ដថា រដ្ឋបាលរាជធានី បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជាចលករជំរុញ នឹងគាំទ្រដល់ការវិនិយោគរបស់វិស័យឯកជន តាមរយៈការបណ្ដាក់ទុន វិនិយោគ និងការធ្វើអាជីវកម្ម-សេវាកម្មស្របច្បាប់គ្រប់ប្រភេទ ក្នុង មូលដ្ឋានរាជធានីភ្នំពេញ ជាពិសេស កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ការបើកទូលាយបរិយាកាស
វិនិយោគ ឱ្យកាន់តែមានភាពល្អប្រសើរ ប្រកបដោយភាពទាក់ទាញ ស្របតាមក្របខណ្ឌពាណិ ជ្ជកម្ម សកល សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងពង្រីកសក្តានុពលថ្មី ប្រកបដោយ គុណវុឌ្ឍិខ្ពស់ ៕
ដោយ៖ សំរិត