ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃចន្ទទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា៖ លោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងក្នុងការិយាល័យចុះប្រតិបត្តិការ បង្ក្រាបបានករណីដូញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្ដែង និងបានឃាត់ខ្លួនជនសង្ស័យ ០២នាក់។
បេីតាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលេីនេះ បានធ្វេីឡេីងកាលពីរសៀលថ្ងៃទី០៥ ខែវិច្ឆិកាឆ្នាំ២០២៣ម្សិលមិញនេះ នៅចំណុចភូមិស្ត ឃុំថ្កូ ស្រុករតន មណ្ឌ ល ខេត្តបាត់ដំបង។
ជនសង្ស័យ ០២នាក់នេះទី១,ឈ្មោះ ផុន សាវគង់ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង និងទី២, ឈ្មោះ នួន គង់សំរិត ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។
-*វត្ថុតាងចាប់យកបានរូបមាន៖
-ថ្នាំញៀនប្រភេទរហូតលីន (ម៉ាទឹកកក ICE ចំនួន ០១ថង់ ៤,០៩ក្រាម ទាំងសំបក
-ទូរស័ព្ទដៃចំនួន ០២គ្រឿង (ចាស់) ,ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន ០១គ្រឿង
-ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាប៊ីត (BEAT) ពណ៌ស សេរីឆ្នាំ២០២៤គ្មានផ្លាកលេខ ដែលមានលេខតួCH110C9117417 និងលេខម៉ាស៊ីន JF96E9073299
-សម្ភារ:សម្រាប់រំលែករកថ្នាំញៀនលក់មួយចំនួន ។
ជនសង័្សយនិង វត្ថុតាង បច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងអនុវត្តតាមផ្លវច្បាប់៕ដោយ៖អរុណរះ