កូរ៉េខាងត្បូង-អាមេរិក-ជប៉ុនបង្កើតក្រុមឯកទេសទប់ទល់ការគំរាមកំហែងសន្តិសុខបណ្តាញ

ចែករំលែក៖

​សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣បានផ្សាយថា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនបានឯកភាពគ្នាលើការបង្កើតក្រុមការងារពិគ្រោះយោបល់កម្រិតខ្ពស់មួយ ដើម្បីទប់ទល់នឹងការវាយប្រហារព័ត៌មានវិទ្យាពីសំណាក់កូរ៉េខាងជើង ដែលសម្ព័ន្ធមិត្តទាំង៣អះអាងថាជាមធ្យោបាយដែលទីក្រុងព្យុងយ៉ាងប្រើប្រាស់ក្នុងការផ្គត់ផ្គង់ហិរញ្ញវត្ថុដល់កម្មវិធីអាវុធរបស់ខ្លួន។

លោកស្រី Anne Neuberger ទីប្រឹក្សាសន្តិសុខជាតិរងរបស់សហរដ្ឋអាមេរិក ទទួលបន្ទុកព័ត៌មានវិទ្យានិងបច្ចេកវិទ្យាទំនើបថ្មីៗ បានបើកកិច្ចពិភាក្សាជាមួយសមភាគីរបស់លោកស្រីមកពីកូរ៉េខាងត្បូងនិងជប៉ុន ក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីសប្ដាហ៍មុន។ តាមការឱ្យដឹងពីវិមានប្រធានាធិបតីកូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះ ភាគីទាំង៣បានឯកភាពគ្នាថានឹងរៀបចំជំនួបនៅក្រោមក្របខ័ណ្ឌថ្មី ដែលមានគោលដៅពង្រឹងសមត្ថភាពឆ្លើយតបរបស់ប្រទេសទាំង៣ឱ្យកាន់តែមានប្រសិទ្ធភាពប្រឆាំងនឹងការគំរាមកំហែងពីការវាយប្រហារព័ត៌មានវិទ្យាជាសកល ក្នុងនោះរួមមានទាំងទប់ទល់នឹងការគំរាមកំហែងពីកូរ៉េខាងជើង។
ការប្រកាសរបស់វិមានប្រធានាធិបតីកូរ៉េខាងត្បូង កើតមានឡើងបន្ទាប់ពីមេដឹកនាំនៃប្រទេសជាសម្ព័ន្ធមិត្តទាំង៣បានឯកភាពនៅឯកិច្ចប្រជុំកំពូលនៅឯជំរំ Camp David កាលពីខែសីហាថាពួកគេនឹងបង្កើតក្រុមការងារត្រីភាគីថ្មីមួយ ដើម្បីទប់ទល់នឹងការគំរាមកំហែងខាងព័ត៌មានវិទ្យាពីកូរ៉េខាងជើង។
ក្រុមអ្នកតាមដានការដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើងបានឱ្យដឹងថា ទីក្រុងព្យុងយ៉ាងបាននិងកំពុងប្រើប្រាស់ការវាយប្រហារព័ត៌មាន ឬ Hack ដើម្បីលួចលុយរាប់រយលានដុល្លារពីជុំវិញពិភពលោក ផ្គត់ផ្គង់ទៅដល់កម្មវិធីអាវុធរបស់ខ្លួន។ ប៉ុន្តែ កូរ៉េខាងជើងជារឿយៗបានច្រានចោលការចោទប្រកាន់បែបនេះ៕ ដោយធីរីណា

រូប​ថត​: Vietnamplus.vn

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print