ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- ភ្លើងទៀនកំពុងធ្វើដំណើរទៅរករលត់ឈឹងហើយ = តាមរយៈខ្ចីដង្ហើមបក្សឆន្ទៈខ្មែរដក?
២- ការឲ្យឆន្ទៈខ្មែរឈរឈ្មោះបោះឆ្នោត = បេក្ខជនដែលឈរឈ្មោះឲ្យឆន្ទៈខ្មែរ គឺជារបស់ឆន្ទៈខ្មែរ?
៣- ក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្រុមប្រឹក្សាខ័ណ្ឌ ស្រុកនិងទីក្រុង = ភ្លើងទៀននឹងរលត់ឈឹងតែម្តង។
៤- ការបាត់វត្តមានពីឆាកនយោបាយរបស់ភ្លើងទៀន = គឺជានយោបាយសម្លាប់ខ្លួនឯង?
៥- តំណាងរាស្ត្រអត់មាន សមាជិកព្រឹទ្ធសភាអត់មាន ក្រុមប្រឹក្សខ័ណ្ឌ ស្រុកអត់មាន = មានន័យថាភ្លើងទៀនរលត់?
៦- ការប្រគល់សិទ្ធិឲ្យឆន្ទៈខ្មែរឈរឈ្មោះបោះឆ្នោតជំនួសនិងឲ្យសមាជិកខ្លួនបោះឆ្នោតឲ្យ = គឺជាការលះបង់និងធ្វើពលីកម្មលុះក្ស័យរបស់ភ្លើងទៀន?
៧- ការលះបង់លុះក្ស័យរបស់ភ្លើងទៀន = គឺឲ្យគេឈរឈ្មោះជំនួស ឲ្យអង្គបោះឆ្នោតបោះឲ្យគេ ដល់បានជាប់ឆ្នោត អ្នកជាប់ឆ្នោតគឺជារបស់ឆន្ទៈខ្មែរ?
៨- ការបាត់មុខពីឆាកនយោបាយ = គឺជាលទ្ធផលនៃនយោបាយជ្រុលនិយមរបស់ភ្លើងទៀននិងយកគំរូតាមដូនតាខ្លួន។
៩- នៅពេលដែលភ្លើងទៀនរលត់ឈឹង = ទើបអ្នកនយោបាយភ្លើងទៀនភ្លឺភ្នែក តែហួសពេលទៅហើយ។
១០- នៅពេលដែលភ្លើងទៀនរលត់ឈឹង = ទើបមេដឹកនាំភ្លើងទៀនដឹងខ្លួន តែនៅតែខ្លាំង ខ្លាំងក្នុងខ្យល់? ៕
ដោយ ៖ សហការី