ដឹងទេថា “ជាតិអាល់កុល” បង្កហានិភ័យយ៉ាងណាដល់អ្នកបើកបរ?

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងនៅព្រឹកថ្ងៃ​សុក្រ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះថា៖​ ដឹងទេថា “ជាតិអាល់កុល” បង្កហានិភ័យយ៉ាងណាដល់អ្នកបើកបរ?

ជាតិអាល់កុល ធ្វើឱ្យមនុស្សមានភាពប្រថុយប្រថានខ្ពស់ ដូចជា៖ ការបើកបរដោយគ្មានការប្រុងប្រយ័ត្ន មិនពាក់មួកសុវត្ថិភាព មិនដាក់ខ្សែក្រវាត់ មិនមានការយកចិត្តទុកដាក់ទៅលើសភាពលក្ខណៈរបស់ផ្លូវថ្នល់ និងការបើកបរហួសល្បឿនកំណត់ជាដើម។

លើសពីនេះ ជាតិអាល់កុលប៉ះពាល់យ៉ាងខ្លាំងដល់សមត្ថភាពរបស់មនុស្សក្នុងការបញ្ជាយានយន្តឱ្យបានត្រឹមត្រូវ និងមានសុវត្ថិភាព។ ការប្រតិកម្មតបទៅនឹងគ្រោះថ្នាក់ដោយចៃដន្យ និងស្ថានភាពប្រកបដោយគ្រោះថ្នាក់នៅលើដងផ្លូវ ក៏មានកម្រិតទាបផងដែរ។ ជាតិអាល់កុលអាចធ្វើឱ្យមនុស្សម្នាក់ហ៊ានបើកបរយ៉ាងសាហាវ ដោយបើកបររេពេញផ្លូវ ហើយពេលខ្លះបើកបរទាំងងងុយគេងនៅលើចង្កូតរថយន្ត និងដៃចង្កូតម៉ូតូ។​

...

សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសុវត្ថិភាពរបស់យើងទាំងគ្នា។ ឈ្វេងយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក គឺជាការចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយទប់ស្កាត់គ្រោះថ្នាក់ចៃដន្យ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print