ស្ថាប័នលីកកំពូលអង់គ្លេស Premier League បានរៀបចំឲ្យមានការ បោះឆ្នោត ដោយក្លិបលើ បម្រាម បណ្ដោះ អាសន្ន លើ ការខ្ចី ជើងកីឡាករ ពី ក្រុម ដែល ស្ថិត ក្រោម ភាព ជា ម្ចាស់ក្លិប ដូច គ្នា។
ការផ្លាស់ប្តូរដ៏មានសក្តានុពលក្នុងខែមករាដោយក្លិបសារិកាព្រៃ Newcastle សម្រាប់កីឡាករ Neves វ័យ២៦ឆ្នាំដែលបានចូលរួមជាមួយក្លិប Al-Hilal ក្នុងតម្លៃ៤៧លានផោនក្នុងខែមិថុនា អាចជួយបិទគម្លាតខ្សែបម្រើដែលបង្កើតឡើងដោយការហាមឃាត់រយៈពេល១០ខែរបស់កីឡាករ Sandro Tonali សម្រាប់ការបំពានច្បាប់ភ្នាល់។
ច្បាប់បណ្ដោះអាសន្ន ដែលត្រូវតែបោះឆ្នោតឱ្យដោយក្លិបចំនួន១៤ក្នុងចំណោមក្លិបទាំង២០នៅ Premier League ដែលត្រូវអនុវត្តនឹងអនុវត្តចំពោះតែកីឡាករខ្ចីជើងដែលចូលមកប៉ុណ្ណោះ មិនមែនការខ្ចីជើងកីឡាករដែលចេញនោះទេ។
ដូច្នេះវានឹងមិនមានផលប៉ះពាល់ដល់ក្លិប Brighton ក្នុងការបញ្ជូន Kaoru Mitoma ក្នុងលក្ខខណ្ឌខ្ចីជើងទៅក្លិបបែលហ្ស៊ិក Union Saint-Gilloise ដូចដែលពួកគេបានធ្វើកាលពីឆ្នាំ២០២១។ ម្ចាស់ក្លិប Brighton និងជាប្រធាននៃ Tony Bloom មានភាគហ៊ុនភាគតិចនៅក្នុងក្លិប Union SG ខាងលើដែរ។
វិធានការ ដែល បាន ស្នើ នឹង មាន តែ បណ្ដោះ អាសន្ន ប៉ុណ្ណោះ រហូត ទាល់ តែ មាន ដំណោះស្រាយ ជាក់ លាក់ អាច ត្រូវ បានព្រមព្រៀង គ្នា ក្នុង ពេល វេលា សម្រាប់ ទីផ្សារ ដោះដូរ កីឡាករ រដូវ ក្ដៅខាងមុខ។
គួរបញ្ជាក់ថា ក្លិប Newcastle United ត្រូវបានគ្រប់គ្រងដោយម្ចាស់ក្លិបថ្មីដែលជាមហាសេដ្ឋីអារ៉ាប៊ីសាអ៊ូឌីត ដោយបានបន្តកាន់កាប់ក្លិបនេះមានភាពធូរស្រាលជាមួយការនាំមុខកីឡាករថ្លៃមួយចំនួន។ មហាសេដ្ឋីដែលមានភាគហ៊ុននៅក្លិបសារិកាព្រៃនេះក៏ជាម្ចាស់ក្លិប Al-Hilal នៅលីកកំពូលអារ៉ាប៊ីសាអ៊ូឌីតផងដែរ ៕ (រូបភាព ៖ BBC Sport)