ខេត្តប៉ៃលិន÷ យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញស្រុកសាលាក្រៅបាន
ឱ្យដឹងថា នៅវេលាម៉ោង១៨និង៣០
នាទីយប់ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍០១ករណី (ដោយបុរសម្នាក់បើកម៉ូតូដួលខ្លួនឯង បើកបរក្នុងទិសដៅពីជើងទៅត្បូង លើផ្លូវលំក្រាលកៅស៊ូនៅចំណុចសំបូរ ស្ថិតក្នុងភូមិ ភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បើតាមមន្ត្រីសមត្តកិច្ចមូលដ្ឋានបានបន្ត
ថា ករណីខាងនេះបណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់ នឹងខូចខាតម៉ូតូ ០១កម្រិតស្រាល។ អ្នកបើកបរម៉ូតូឈ្មោះ វ៉ាន់ ឆន ភេទ ប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិ ចម្ការបុស្ស ឃុំ កំរៀង ស្រុក កំរៀង ខេត្តបាត់ដំបង។ បើកបររម៉ូតូម៉ាក វេវ (ចាស់) មិនមានផ្លាកលេខ (របួសធ្ងន់
សន្លប់) មិនបានពាក់មួកសុវត្ថិភាព។
សមត្ថកិច្ចបានបន្តថា ករណីនេះមូលហេតុនៃគ្រោះថ្នាក់៖
កត្តាមនុស្ស បើកបរក្នុងស្ថានភាពស្រវឹង ខ្វះការប្រុងប្រយ័ត្ន។ កត្តាយានយន្ត មិនមានភ្លើងសម្រាប់បំភ្លឺផ្លូវ។
បច្ចប្បន្ន : អ្នករបួសត្រូវបានរថយន្តសង្រ្គោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនយកទៅសង្រ្គោះ ចំណែកម៉ូតូត្រូវបានសាច់ញាតិយកទៅជួសជុលដោយខ្លួនឯង៕ដោយ÷ស សារ៉េត