ខេត្តបន្ទាយមានជ័យៈ យុវជន៣នាក់រងរបួសធ្ងន់ស្រាល ខណៈជិះម៉ូតូគេចពីក្រុមក្មេងទំនើងដេញកាប់ក៏ជ្រុលទៅបុករម៉កដឹកបាយជ្រូកនៅយប់ថ្ងៃទី១២ ខែវិច្ឆិការ ឆ្នាំ២០២៣
តាមបណ្ដោយផ្លូវជាតិលេខ៥ត្រង់ចំណុចបូរីខេអិនស្ថិតភូមិគីឡូម៉ែត្រ ៤.សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
សមត្ថកិច្ចក្នុងហេតុការប្រាប់ថា នៅពេលកើតហេតុគ្រោះថ្នាក់ចរាចរណ៍កើតកើតឡើងមានយុវជន៣នាក់បានជិះម៉ូតូម៉ាក់ស្កូពីពណ៌សអត់មានស្លាក់លេខ ស្រាប់តែមានក្មេងស្ទាវមួយក្រុមជិៈម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមមិនដឹងគ្នាប៉ុន្មាននាក់ប្រដាប់ដោយកាំបិតបានដេញកាប់ពួកគេ ដោយឃើញសកម្មភាពបែបនោះយុវជនរងរបួសខាងលើបើកម៉ូតូរត់គេចបានជ្រុលបុករ៉ឺម៉កម៉ូតូដឹកបាយជ្រូកបណ្តាលឲ្យរងរបួសធ្ងន់២នាក់និងស្រាលម្នាក់គ្រានោះក្រុមបង្កបើកម៉ូតូគេចខ្លួនបាត់អស់។
ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងឃើញមានមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកក្រុងប៉ោយប៉ែតបានចុះមកពិនិត្យនិងវាស់់វែងបានប្រាប់ថាមូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺជនរងគ្រោះបានជិះម៉ូតូលឿនទៅបុករម៉កដឹកបាយជ្រូកបណ្តាលរបួសធ្ងន់២នាក់និងស្រាលម្នាក់ហើយខូចខាតម៉ូតូជនរងគ្រោះត្រូវបានក្រុមសង្គ្រោះបឋមដឹកទៅកាន់មន្ទីរពេទ្យ។
មន្ត្រីនគរបាលចរាចរណ៍បានប្រាប់ថា ក្រោយពិនិត្យវាស់វែងហើយម៉ូតូជនរងគ្រោះនិងម៉ូតូសណ្តោងរ៉ឺម៉កដឹកបាយជ្រូកបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីដោះស្រាយគ្នាតាមច្បាប់៕ដោយវណ្ណា
