ការស៊ុតបាល់ប៉េណាល់ទីរបស់កីឡាករ Cole Palmer បានធ្វើឲ្យក្រុមម្ចាស់ផ្ទះតោខៀវ Chelsea តាមស្មើអតីតក្លិបរបស់គាត់គឺManchester City នៅក្នុងការប្រកួតដ៏រំភើបមួយនៅកីឡដ្ឋាន Stamford Bridge ក្នុងលទ្ធផល៤ទល់៤កាលពីរាត្រីថ្ងៃទី១៣វិច្ឆិកា ២០២៣។
Man City គិតថាពួកគេទទួលបាន៣ពិន្ទុនៅពេលដែលការស៊ុតរបស់ Rodri បញ្ចូលទីគ្រាប់ទី៤ ផុតដៃអ្នកចាំទីតោខៀវ Sanchez Chelsea នៅរយៈពេល៤នាទីទៀតគឺនាទីទី៨៦។ ក្រុម Chelsea ដែលបង្ហាញពីភាពធន់ដ៏អស្ចារ្យ មិនអស់សង្ឃឹមឡើយ ហើយPalmer ដែលជាការចុះហត្ថលេខានៅរដូវក្តៅតម្លៃ៤០លានផោនពីក្រុមរបស់លោក Pep Guardiola បានរកគ្រាប់បាល់ប៉េណាល់ទីក្នុងម៉ោងបន្ថែមដើម្បីតាមស្មើ Man City ទទួលបានត្រឹមតែ១ពិន្ទុម្នាក់ ។
ក្រុមម្ចាស់ជើងឯក Man City បានបង្ហាញទម្រង់ដ៏ល្អបន្ទាប់ពី២៥នាទីដំបូងនៅពេលដែលពួកគេត្រូវបានផ្តល់បាល់ពិន័យសម្រាប់ការទាញរបស់ Marc Cucurella ទៅលើ Erling Haaland ទោះបីជាមានការតវ៉ារបស់ក្រុម Chelsea ដែលថាខ្សែការពារត្រូវបានបង្កកំហុសជាមុនក៏ដោយ ដែលធ្វើឲ្យ Haaland រកបានគ្រាប់បាល់នាំមុខដោយការប៉េណាល់ទី។
Chelsea បានកែប្រែការប្រកួតនៅពេលដែល Thiago Silva រកបានគ្រាប់បាល់តាមស្មើនៅនាទីទី២៩ ពីការបញ្ជូនបាល់របស់កីឡាករ Gallagher ហើយ Raheem Sterling ស៊ុតបញ្ចូលទីលើអតីតក្លិបរបស់គាត់នៅនាទីទី៣៧នាំមុខវិញ ដោយការបញ្ជូនបាល់របស់ Reece James បន្ទាប់ពីកំហុសរបស់ Josko Gvardiol។ ភ្លាមៗ Man City បាន តាម ស្មើ នៅចុង តង់ ទី១ នៅ ពេលដែល Manuel Akanji ស៊ុត បាល់ បញ្ចូល ទី ដោយ បាល់ ឆ្លង កាត់ Bernardo Silva។
ក្នុងការប្រកួតតង់ទី២ ត្រឹមរយៈពេល២នាទីប៉ុណ្ណោះ ក្រុម Man City បានបើកការនាំមុខជាថ្មីនៅពេលដែល Haaland រកគ្រាប់បាល់ទី២របស់គាត់នៅនាទីទី៤៧ ប៉ុន្តែ Chelsea បាន វាយ បក វិញ ម្តង ទៀត ហើយ បាន ស្មើ នៅ នាទី ទី៦៧នៅ ពេលNicolas Jackson បាន ទាត់ បាល់បញ្ចូលទីផុតដៃអ្នកចាំទី Ederson។
ក្រុមរបស់លោក Guardiola គិតថាពួកគេបានទទួលជ័យជម្នះជាមួយនឹងការរកគ្រាប់បាល់ Rodri នៅនាទីទី៨៦ ដែលធ្វើឲ្យក្រុមMan City នាំមុខជាថ្មីម្តងទៀត ប៉ុន្តែអ្វីបានប្រែប្រួលនៅពេលដែលអាជ្ញាកណ្តាលពិន័យទៅលើកីឡាករក្រុម Man City នៅប្រអប់គ្រោះថ្នាក់ ដោយខ្សែការពារ Ruben Dias ត្រូវបានពិន័យដោយសារកំហុសលើកីឡាករបម្រុងរបស់ Chelsea កីឡាករArmando Broja ហើយ ការពិន័យបាល់ប៉េណាល់ទីនៅម៉ោងបន្ថែមបានសម្រេចដែលជាការស៊ុតដោយកីឡាករ Palmer នៅនាទីទី៩០+៥។
លទ្ធផលស្មើគ្នា៤ទល់២នេះ ធ្វើឲ្យ Man City បន្តកាន់កាប់កំពូលតារាងដដែលដោយមាន២៨ពិន្ទុ ដែលក្រុមនេះចាប់ផ្តល់ពីដើមរដូវកាលនេះមកគឺបរាជ័យតែ៣លើកប៉ុណ្ណោះ ខណៈដែល Chelsea ឈរលេខ១០មាន១៦ពិន្ទុ។ Man City ត្រូវជួបគីឡូធ្ងន់Liverpool នៅថ្ងៃទី២៥ វិច្ឆិកាខាងមុខនេះទៀតនៅ Premier League រីឯ Chelsea ត្រូវប៉ះក្រុមម្ចាស់ផ្ទះ Newcastle នៅថ្ងៃទី២៥ ដូចគ្នា ៕ (រូបភាព ៖ BBC Sport)