ទាហ៊ានណាតូ៥ពាន់នាក់ធ្វើសមយុទ្ធជាប់ព្រំដែនរុស្ស៊ី

ចែករំលែក៖

កម្លាំងទាហ៊ានណាតូប្រមាណ៥ពាន់នាក់បានចាប់ផ្តើមធ្វើសមយុទ្ធមានឈ្មោះថា Iron Wolf ឆ្នាំ២០១៦ ជាប់ព្រំដែនប្រទេសរុស្ស៊ី។ នៅក្នុងដំណាក់កាលដំបូងនៃការធ្វើសមយុទ្ធដោយមានការចូលរួមពីម្ចាស់ផ្ទះប្រទេសឡាតវៀ និងកម្លាំងទាហ៊ានការពារអាមេរិកនិងប៉ូឡូញ។

...

ចំណែកទាហ៊ានអាល្លឺម៉ង់ ដាណឺម៉ាក បារាំង និងលុចហ្សំបួរ នឹងចូលរួមដំណាក់កាលទីពីរនៃការធ្វើសមយុទ្ធនោះ។ នេះជាលើកទីមួយដែលសមយុទ្ធ Iron Wolf 2016 មានកម្លាំងទាហ៊ានចូលរួមច្រើនក៏ដូចជាមានសព្វាវុធទំនើបៗ។

រយៈពេលចុងក្រោយនេះ ណាតូតែងតែចូលរួមធ្វើសមយុទ្ធជាបន្តបន្ទាប់នៅតាមព្រំដែនប្រទេសរុស្ស៊ីដែលជាសកម្មភាពធ្វើឲ្យរុស្ស៊ីព្រួយបារម្ភយ៉ាងខ្លាំង។ ប្រទេសតំបន់សមុទ្របាល់ទិក ដែលបានចូលជាសមាជិកណាតូដូចជា Estonia , Latvia និង Lithuania បានស្នើដល់សម្ព័ន្ធមិត្តយោធាណាតូដាក់ពង្រាយកម្លាំងយោធានៅក្នុងប្រទេសរបស់ខ្លួនដោយប្រទេសទាំងនោះព្រួយបារម្ភពីការគំរាមកំហែងពីប្រទេសរុស្ស៊ី។

លោក ខាតធើ បញ្ជាក់ថា ក្រោយពេល​ទទួលបានសំណើអង្គការណាតូបានត្រៀ​មលក្ខណៈដាក់ពង្រាយ៤កងពលតូចនៅ​តាមប្រទេសតំបន់សមុទ្របាល់ទិក និងប្រទេសប៉ូឡូញ។ សារព័ត៌មាន The Wall Street Jounal បានផ្សាយថា ណាតូនឹងដាក់ពង្រាយកម្លាំងទាហាន៤ពាន់នាក់នៅក្នុងគម្រោងខាងលើ។

លោក ខាតធើ បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានពេលបំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់ថា គម្រោងខាងលើកំពុងតែពិភាក្សា ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតជុំវិញកិច្ចពិភាក្សានោះទេ។

មន្ត្រីអាមេរិកបានបញ្ជាក់ថា គោលដៅរបស់អាមេរិកនៅតំបន់អឺរ៉ុបគឺអនុវត្តឲ្យបានឆាប់រហ័សក្នុងការជួយដល់សម្ព័ន្ធមិត្តដើម្បីទប់ស្កាត់សកម្មភាពគំរាមកំហែងពីរុស្ស៊ី។ អាមេរិកក៏បានបង្កើតមូលនិធិការពារជាតិដើម្បីហ្វឹកហ្វឺនកម្លាំងយោធាក៏ដូចជាសកម្មភាពធ្វើសមយុទ្ធរបស់ណាតូផងដែរ។

ដំណើរទស្សនកិច្ចរបស់លោក ខាតធើ ទៅកាន់ប្រទេសអាល្លឺម៉ង់ក្នុងគោលដៅជួបពិភាក្សាជាមួយមេបញ្ជាការកងទ័ពណាតូនិងមេបញ្ជាការកងទ័ពអាមេរិកនៅទីនោះដើម្បីពិភាក្សាស្តីពីការដាក់ពង្រាយកម្លាំងនៅអឺរ៉ុបខាងកើត។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរក្រោយពេលអាមេរិកប្រតិកម្មពីយន្តហោះចម្បាំងរុស្ស៊ីបានចូលឈ្លានពានតំបន់បាល់ទិក ណាតូបានបញ្ជូនយន្តហោះចម្បាំងទៅកាន់ទីនោះដើម្បីរារាំងយន្តហោះរុស្ស៊ី។

រដ្ឋមន្ត្រីការពារជាតិប្រទេសឡាតវៀ បានឲ្យដឹងថា យន្តហោះចម្បាំងណាតូ៥គ្រឿងបានទៅកាន់តំបន់សមុទ្របាល់ទិកដើម្បីការពារដែនអាកាសនៅទីនោះ។ នៅចុងខែមេសាកន្លងមកយន្តហោះចម្បាំងណាតូបានចូលទៅរារាំងយន្តហោះចម្បាំងរុស្ស៊ីដែលហោះចូលដែនអាកាសសមុទ្របាល់ទិក៕

1 (1)

1 (2)

ប្រែសម្រួល៖ សាធី

1111

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print