ព័រទុយហ្គាល់ឡើងទៅវគ្គផ្តាច់ព្រ័តក្រោយបំបាក់វេល២-០

ចែករំលែក៖

ក្រុមជម្រើសជាតិព័រទុយហ្គាល់បានឡើងទៅកាន់វគ្គផ្តាច់ព្រ័តនៃកម្មវិធីយូរ៉ូ ឆ្នាំ២០១៦ បន្ទាប់ពីពួកគេបានយកឈ្នះក្រុមជម្រើសជាតិវេលដោយលទ្ធផល២-០ នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័តក្នុង ទីក្រុង Lyon ប្រទេសបារាំងរួចមក។

...

២គ្រាប់របស់ក្រុមជម្រើសជាតិព័រទុយហ្គាល់កើតចេញពីអតីតកីឡាកររបស់ក្លិបបិសាចក្រហម Manchester United ទាំង ពីររូបគឺ Cristiano Ronaldoនៅនាទី៥០ និងកីឡាករ Nani នៅនាទី៥៣។ តារា បាល់ទាត់របស់ក្លិប Real Madridកីឡាករ Cristiano Ronaldo បានថ្លែងថា “ក្រុម របស់យើងបានទទួលជោគជ័យយ៉ាងធំ ធេងណាស់ ដោយបានទៅដល់វគ្គផ្តាច់ ព្រ័ត។ ខ្ញុំតែងតែនិយាយថាខ្ញុំត្រូវតែឈ្នះពាន រង្វាន់មួយជាមួយនឹងក្រុមជម្រើស ជាតិព័រទុយហ្គាល់”។

កីឡាករវ័យ៣១ឆ្នាំនេះបានបញ្ជាក់ថា វគ្គផ្តាច់ព្រ័តនៅឆ្នាំនេះគឺពិតជាខុសពីវគ្គ ផ្តាច់ព្រ័ត្តការពីឆ្នាំ២០០៤ ពេលដែលក្រុមជម្រើសជាតិព័រទុយហ្គាល់ប្រកួតចាញ់ក្រុមក្រិកដោយលទ្ធផល១-០ នៅក្នុងទឹកដី របស់ខ្លួន។

Ronaldo និយាយថា ពេលនោះនិងពេលនេះពិតជាខុសគ្នាខ្លាំងណាស់ ដោយសារតែ ខ្ញុំពេលនោះទើបតែមានវ័យ១៨ឆ្នាំ ហើយវាក៏ជាការប្រកួតវគ្គផ្តាច់ព្រ័តដំបូងរបស់ខ្ញុំដែរ។ ខ្ញុំសង្ឃឹមថាវាដល់ពេលដែលក្រុម ព័រទុយហ្គាល់ឈ្នះជើងឯកម្តងហើយ។

សម្រាប់ក្រុមជម្រើសជាតិវេលវិញ បើទោះបីជាពួកគេបានធ្លាក់ក៏ដោយក៏ពួកគេនៅមានមោទនភាពផងដែរ ដោយសារនេះគឺជាការប្រកួតធំបំផុតរបស់ប្រទេស វេលក្នុងប្រវត្តិសាស្រ្តដោយពួកគេបានឆ្លងមកលេងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័តក្នុងកម្មវិធីយូរ៉ូជាលើកដំបូងហើយបើគិតចាប់តាំងពីឆ្នាំ ១៩៥៨មក។

ព័រទុយហ្គាល់នឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះបារំាងឬក៏ប៉ះជើងឯកពិភពលោកឆ្នាំ២០១៤អាល្លឺម៉ង់នៅ ថ្ងៃអាទិត្យខាងមុខនេះ៕

13598929_1149415725114887_511947684_n

13599464_1149415731781553_1115246590_n

13625297_1149415721781554_1207719690_n

ដោយ៖ ដេវីត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print