ចំនួនអ្នកស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍នៅសហរដ្ឋអាមេរិកកើនឡើង

ចែករំលែក៖

ចំនួនអ្នកស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍នៅអាមេរិកកើនឡើងខ្ពស់បំផុតក្នុងរយៈពេល​៧ឆ្នាំកន្លងមកដោយសារតែតម្លៃប្រេងសាំងចុះថោក។

...

កាលពីថ្ងៃទី​០៦ ខែកក្កដា គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍អាមេរិកបានប្រកាសតួលេខឲ្យឃើញថា គ្រោះថ្នាក់ចរារណ៍បានកើនឡើងខ្ពស់មិនធ្លាប់មានក្នុងរយៈពេល​៧ឆ្នាំចុងក្រោយនេះ។

តាមតួលេខ មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចណ៍បានកើតឡើងរហូតដល់ទៅ​ ៣២.៥០០នាក់ក្នុងឆ្នាំ​២០១៥ កើនឡើង ៧,៧ភាគរយ ប្រើប្រៀបធៀបនិងឆ្នាំមុន។

តាមការស្រាវមូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់កើនឡើងខ្ពស់គឺដោយសារតែតម្លៃប្រេងសំាងចុះថោក ហើយសេដ្ឋកិច្ចក៏ចាប់ផ្តើមល្អប្រសើរជាងពេលមុនៗធ្វើឲ្យរថយន្តចរាចរណ៍នៅលើដងផ្លូវក៏កើនឡើងជាមូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់កើតឡើង។ តាមការស្រាវជ្រាវ ៩៤ភាគរយគ្រោះថ្នាក់បណ្តាលមកពីមនុស្សបង្ករឡើង និង​៦ភាគរយដោយសារតែម៉ាស៊ីន​រថយន្ត។ ដូច្នេះយើងចាំបាច់ត្រូវតែការយល់ដឹងពីសុវត្ថភាពដើម្បីបញ្ចៀសហេតុការអាក្រក់កើតឡើងនៅលើដងផ្លូវ។ ប៉ុន្តែប្រទេសដែលមានគ្រោះថ្នាក់ចរាចរណ៍ច្រើនបំផុតនៅលើពិភពលោកនោះគឺប្រទេសចិន។ តាមអង្គការសុខភាពពិភពលោកបានប្រកា​សឲ្យដឹងថា ជារៀងរាល់ឆ្នាំចិនមានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានរហូត​ដល់ ២សែននាក់។

ចំណែកគេហទំព័រ IB Times បានផ្សាយថា ចំនួនអ្នកស្លាប់មិន មានតែ ២សែននាក់ប៉ុណ្ណោះទេគឺលើសពីនេះដល់ទៅ៤ដងមានជិត១លាននាក់ ឯណោះក្នុងមួយឆ្នាំៗ។

លោក Bernhard Schwartlander តំណាងអង្គការ WHO នៅក្នុងប្រទេសចិនបានសរសេរអត្ថបទវិភាគមួយចុះផ្សាយនៅសារព័ត៌មានChina Daily ថា នៅចិនមានភាពល្បីល្បាញពីផ្លូវស្ទះដោយសារតែរថយន្ត ម៉ូតូ និងអ្នកធ្វើដំណើរថ្មើរជើងច្រើន។ គ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសនេះក៏បានសម្លាប់កុមារដល់ទៅ ១០ពាន់នាក់ក្នុងមួយឆ្នាំៗផងដែរ ហើយភាគច្រើនកុមារទាំង នោះធ្វើដំណើរដោយថ្មើរជើង។

តួលេខរបស់ WHO មានច្រើនជាងតួលេខដែលរដ្ឋាភិបាលចិនបានផ្សព្វផ្សាយនាពេលកន្លងមក ដែលមានតែ ៦០ពាន់នាក់ ប៉ុណ្ណោះ ស្លាប់ពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍។ បើចំនួនអ្នកស្លាប់ពិតប្រាកដនោះមានច្រើន ជាង៨សែននាក់ឯណោះ។

នៅក្នុងអត្ថបទរបស់ខ្លួន លោក Schwartlander បានអំពាវនាវឲ្យគ្រប់គ្រងការធ្វើចរាចរណ៍ប្រកបដោយប្រសិទ្ធភាពបំផុត អ្នកធ្វើដំណើរតាមម៉ូតូត្រូវពាក់មួកសុវត្ថិភាពទើបអាចកាត់បន្ថយចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍បានប្រសើរ។
ចំណុចដែលធ្វើឲ្យអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍កើនឡើងនោះគឺនៅក្នុងសង្គមទំនើបរបស់ចិនពិសេសនៅតាមបណ្តាទីក្រុង ការដែលមានរថយន្តប្រើប្រាស់ផ្ទាល់ខ្លួនគឺជាតំណាងនៃភាពថ្លៃថ្នូរ ជាអ្នកមានលុយកាក់ច្រើនមានអំណាច។ នៅឆ្នាំ១៩៩០ មានពលរដ្ឋចិនតែ ៥,៥លាននាក់ប៉ុណ្ណោះ មានរថយន្តប្រើប្រាស់ផ្ទាល់ខ្លួន ដល់ឆ្នាំ២០១០ មានពលរដ្ឋដល់ទៅ ៧០លាននាក់មានរថយន្តទំនើបប្រើប្រាស់។ មកដល់ឆ្នាំ២០១៦ ចំនួននោះអាចកើនឡើងដល់ជិត ២០០លាននាក់ហើយនៅឆ្នាំ ២០១៦ នឹងបន្តកើនឡើងទៀត។

តាមការប៉ាន់ស្មាននៅក្នុងមួយឆ្នាំៗ មានរថយន្តប្រមាណ ១៥លានគ្រឿងនាំចូលទៅកាន់ទីក្រុងធំៗ ទាំងនោះហើយធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍កើនឡើង ហើយការកកស្ទះផ្លូវក៏ច្រើនផងដែរ៕

1 (1)

1 (2)

1 (3)

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print