អាជ្ញាធរជាតិព្រះវិហារសាទរចំពោះជំនួយពីរដ្ឋាភិបាលឥណ្ឌាសម្រាប់ការជួសជុសប្រាសាទព្រះវិហារ

ចែករំលែក៖

ភ្នំពេញ៖ អគ្គនាយកអាជ្ញាធរជាតិព្រះ​វិហារ​បានបង្ហាញការសាទរចំពោះរដ្ឋាភិ​ បាលឥណ្ឌាដែលគ្រោងផ្តល់ជំនួយប្រមាណ៤លានដុល្លារសហរដ្ឋអាមេរិកសម្រាប់ធ្វើការជួសជុលប្រាសាទព្រះវិហារ ខណៈដែលបច្ចុប្បន្នប្រាសាទនេះកំពុងប្រឈមនឹង សភាពទ្រុឌទ្រោមគួរឱ្យព្រួយបារម្ភ។

...

លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរ ជាតិព្រះវិហារបានមានប្រសាសន៍កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ថា ការផ្តល់ជំនួយនេះគឺចំពេលដែលប្រាសាទព្រះវិហារកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ដោយសារ បញ្ហា ធម្មជាតិនិងការបង្កដោយមនុស្ស ជាពិសេស ​ក្រោយព្រឹត្តិការណ៍ប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា នឹងកងទ័ពថៃកន្លងមក។

លោកបានបញ្ជាក់ថា ជំនួយរបស់ ឥណ្ឌានេះគឺគ្រោងយកទៅប្រើប្រាស់លើការជួសជុលខ្លោងទ្វារទី៥ដែលជាខ្លោងទ្វារសំខាន់នៃប្រាសាទព្រះវិហារ ខណៈដែលបច្ចុប្បន្នខ្លោងទ្វារនេះកំពុងមានការបាក់ បែកទ្រុឌទ្រោមដោយទឹកភ្លៀងហូរច្រោះ និងដើមឈើបាក់សង្កត់ដែលទាមទារឱ្យមានការជួសជុលជាបន្ទាន់។

លោកបានបន្តទៀតថា រដ្ឋាភិបាល ឥណ្ឌានឹងបញ្ជូនអ្នកជំនាញរបស់ខ្លួនមក​ពិនិត្​យមើលនិងសិក្សាពីផលប៉ះពាល់មុន​នឹងចាប់ផ្តើមសកម្មភាពជួសជុល។

ការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់​អាជ្ញា​ធរជាតិព្រះវិហារនេះគឺកើតឡើង បន្ទាប់ពីលោក Naveen Srivastava ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាបានសន្យាផ្តល់​ ជំនួយ​៤លានដុល្លារនៅក្នុងជំនួបជាមួយ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តី ក្រសួងការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិនៅទីស្តីការក្រសួងការបរទេស កាលពីពេលថ្មីៗកន្លងទៅនេះ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួង​ការបរទេសបានប្រាប់ក្រុមអ្នកសារព័ត៌មានថា គម្រោងជួសជុលប្រាសាទព្រះវិហារក្រោមជំនួយរបស់ឥណ្ឌានឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០១៦នេះហើយរាជរដ្ឋាភិបាលកម្ពុជា កំពុង​សម្របសម្រួលដល់គម្រោងជួស ជុលនេះផងដែរ៕

pheah-vihear

OLYMPUS DIGITAL CAMERA

ដោយ៖ សហការី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print