ចំនួនពលរដ្ឋកូរ៉េខាងជើងភាសខ្លួនទៅកាន់កូរ៉េខាងត្បូងកើនឡើងជាប្រវត្តិសាស្ត្រ

ចែករំលែក៖

តាមតួលេខរបស់កូរ៉េខាងត្បូងបានឲ្យឃើញថា ចំនួនពលរដ្ឋកូរ៉េខាងជើងចង់ចាកចេញពីប្រទេសទៅកាន់កូរ៉េខាងត្បូងកើនឡើងរហូតដល់ទៅ​ ២២ភាគរយក្នុងរយៈពេល​ ៦ខែដើមឆ្នាំ​២០១៦ បើប្រៀបធៀបនិងរយៈពេលដូចគ្នានៅឆ្នាំមុន។

...

តាមតួលេខរបស់ក្រសួងឯកភាពជាតិកូរ៉េខាងត្បូង ពលរដ្ឋកូរ៉េខាងជើងបានឆ្លងព្រំដែនទៅកាន់កូរ៉េខាងត្បូង​មានរហូតដល់​ ៧៤៩នាក់ក្នុងរយៈ៦ខែ ខ្ពស់ជាងឆ្នាំមុនដែលមាន​តែ​ ៦១៤នាក់ប៉ុណ្ណោះ។ បើគិតសរុបពីមុនមកគឺត្រឹមខែមិថុនា ឆ្នាំ២០១៦ មានពលរដ្ឋកូរ៉ែខាងជើង រហូតដល់ទៅ ២៩.៥៤៣នាក់បានរត់ទៅកាន់កូរ៉េខាងត្បូង។

នៅក្នុងឆ្នាំ​២០១៥ ពលរដ្ឋកូរ៉េខាងជើង ១.២៧៦នាក់បានរត់ទៅកាន់កូរ៉េខាងត្បូង​និង ​១.៤០០នាក់នៅក្នុងឆ្នាំ​២០១៤ ។ ការទៅកាន់កូរ៉េខាងត្បូងគឺធ្វើដំណើរតាមព្រំដែនប្រទេសចិនមានភាពងាយស្រួលដោយកូរ៉េខាងជើងមានទំនាក់ទំនងសេដ្ឋកិច្ចតាមព្រំដែន។

កន្លងមកពលរដ្ឋកូរ៉េខាងជើង១៣នាក់បានរត់ទៅកាន់កូរ៉េខាងត្បូងត្រូវបានកូរ៉េខាងជើងស្នើឲ្យសងត្រឡប់ទៅវិញតែកូរ៉េខាងត្បូងមិនព្រម ហើយពេលនេះករណីនោះបានក្លាយទៅជាបណ្តឹងទៅដល់តុលាការដោយសារកូរ៉េខាងជើងបានទាមទារឲ្យបញ្ជូនមនុស្សទាំង១៣នាក់នេះប្រគល់ទៅឲ្យកូរ៉េខាងជើងវិញជាបន្ទាន់។ តែអាជ្ញាធរកូរ៉េខាងត្បូងបានធ្វើមិនដឹងមិនឮ។ ក្រោយមកកូរ៉េខាងជើងបានទាំងថតផ្សាយវីដេអូបង្ហាញពីក្រុមគ្រួសាររបស់ស្ត្រីទាំង១២នាក់នោះដែលទទូចចង់មកជួបនៅកូរ៉េខាងត្បូង។ តែកូរ៉េខាងត្បូងបដិសេធទៀតដោយអះអាងថា កន្លែងស្នាក់នៅរបស់ស្ត្រីភៀសខ្លួនទាំងនោះត្រូវទុកជាការសម្ងាត់ខ្លាចក្រែងមានគិញសម្ងាត់របស់កូរ៉េខាងជើងមកលបសម្លាប់។

បន្ទាប់មកទៀតកូរ៉េខាងជើងបានស្នើឲ្យអង្គការមួយដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូងឈ្មោះសមាគមមេធាវីដើម្បីសង្គមប្រជាធិបតេយ្យឲ្យធ្វើជាតំណាងក្រុមគ្រួសារ ស្ត្រីកូរ៉េខាងជើងទាំង ១២នាក់ដើម្បីដាក់ពាក្យប្តឹងទៅតុលាការ។ បណ្តឹងនេះគឺប្តឹងដោយផ្ទាល់ទៅនគរបាលសម្ងាត់កូរ៉េខាងត្បូងពីបទចាប់ពង្រត់ជនជាតិកូរ៉េខាងជើង។

ករណីស្ត្រីជនជាតិកូរ៉េខាងជើង១២នាក់ ដែលជាបុគ្គលិកក្នុងភោជនីយដ្ឋានកូរ៉េខាងជើងមួយនៅក្នុងប្រទេសចិនបានធ្វើដំណើរមកដល់កូរ៉េខាងត្បូងកាលពីខែមេសា កន្លងទៅបានធ្វើឲ្យសារព័ត៌មានជាតិកូរ៉េខាងត្បូង និងអន្តរជាតិបានចុះផ្សាយយ៉ាងគគ្រឹកគគ្រេង។ កូរ៉េខាងជើងបានធ្វើការចោទប្រកាន់ថា ក្រុមនគរបាលសម្ងាត់កូរ៉េខាងត្បូងបានចាប់ពង្រត់ស្ត្រីកូរ៉េខាងជើងទាំងនោះ។ នៅថ្ងៃអង្គារទី២១ ខែមិថុនា នេះតុលាការកូរ៉េខាងត្បូងក្រុងសេអ៊ូល បានបើកសវនាការដើម្បីពិនិត្យមើលលើបទចោទប្រកាន់ដែលសមាគមមេធាវីការពារសិទ្ធិមនុស្សមួយក្រុមបានចោទប្រកាន់ទៅលើក្រុមនគរបាលសម្ងាត់កូរ៉េខាងត្បូង។

កាលពីថ្ងៃទី១៣ ខែមេសា អាជ្ញាធរកូរ៉េខាងត្បូងបានប្រកាសថា មានស្ត្រីជនជាតិកូរ៉េខាងជើង១២នាក់ និងបុរសម្នាក់បានធ្វើដំណើរទៅដល់ក្រុងសេអ៊ូល។ អ្នកទាំង១៣នាក់បានប្រាប់អាជ្ញាធរកូរ៉េខាងត្បូងថា ពួកខ្លួនបានរត់គេចចេញពីភោជនីយដ្ឋានកូរ៉េខាងជើងមួយកន្លែងដែលមានទីតាំងនៅប្រទេសចិន ហើយបានធ្វើដំណើរទៅដល់ប្រទេសថៃមុននឹងបានមកដល់កូរ៉េខាងត្បូង។ គេមិនដឹងថា ភោជនីយដ្ឋានកូរ៉េខាងជើងនោះឈ្មោះអី នៅត្រង់ណាឲ្យប្រាកដទេ តែបើតាមការស្មានគឺប្រហែលជានៅក្រុងកំពង់ផែ Ningbo ក្នុងខេត្ត Zhejiang របស់ចិនក្បែរក្រុងសៀងហៃ ៕

1 (1)

1 (2)

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print