Denis Suarez ថាសុបិនក្លាយទៅជាការពិត ពេលបានវិលត្រឡប់មកកាន់Barcelonaវិញ

ចែករំលែក៖

កីឡាករ Denis Suarez បានសម្តែងក្តី រំភើបយ៉ាងខ្លាំងក្រោយពេលបានវិលត្រឡប់ មកកាន់ក្រុម Barcelonaវិញហើយបាន ប្តេជ្ញាចិត្តថានឹងខិតខំឲ្យទទួលបានជោគជ័យនៅក្នុងទឹកដី Camp Nou នេះ ។

...

កីឡាករអន្តរជាតិអេស្ប៉ាញវ័យ២២ឆ្នាំរូបនេះបានចូលរួមជាមួយក្រុម Barcelona ដោយផ្លាស់ពីក្រុម Manchester City ក្នុង ឆ្នាំ២០១៣ ប៉ុន្តែត្រូវក្លិប Sevilla ខ្ចីជើងក្នុង រដូវកាល២០១៤-២០១៥ មុនពេលដែលលោកត្រូវបានគេលក់ទៅឱ្យក្លិប Villarreal កាលពីឆ្នាំមុន ។

ខ្សែប្រយុទ្ធDenis Suarezបានថ្លែងនៅក្នុងគេហទំព័រផ្លូវការរបស់ក្លិប Barcelona ថា “ខ្ញុំពិតជារីករាយខ្លាំងណាស់ក្នុងការវិលត្រឡប់មកលេងជាមួយនឹងក្រុមល្អបំផុតនៅលើពិភពលោក ។ សុបិនរបស់ខ្ញុំបាន ក្លាយជាការពិត ។ ពេលវេលារបស់ខ្ញុំនៅ ក្រុម Sevilla និង Villarreal បានជួយខ្ញុំឱ្យមានភាពចាស់ទុំក្នុងនាមជាកីឡាករម្នាក់ និងជាមនុស្សម្នាក់ ។ ឥឡូវនេះខ្ញុំត្រៀមខ្លួន រួចជាស្រេចដើម្បីធ្វើឱ្យទទួលបានជោគ ជ័យបន្ថែមទៀត ។ ខ្ញុំនឹងផ្ដល់ឱ្យអ្នកនូវអ្វីគ្រប់យ៉ាងដែលខ្ញុំមានដើម្បីទទួលបានជោគជ័យនៅក្នុងក្លិប Barcelona” ៕

13599600_1148946908495102_1975527738_n

ដោយ៖ ដេវីត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print