នាព្រឹកថ្ងៃទី២២​ វិច្ឆិកា​នេះ! នាវាខ្នាតយក្សមួយគ្រឿងទៀតហើយ ចូលមកកម្សាន្តនៅខេត្តព្រះសីហនុ​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ បើតាមសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍​ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា៖ មាននាវាទេសចរណ៍មួយទៀតឈ្មោះ Oceania Regatta សញ្ជាតិ Marshal Islands មកពីប្រទេសវៀតណាម ផ្ទុកភ្ញៀវទេសចរសរុប ៦២៨ នាក់ ស្រី ៣៣៥ នាក់ មាននាវិក ៣៩២នាក់ ស្រី៨៧ នាក់ ភាគច្រើនភ្ញៀវជនជាតិអាមេរិក កាណាដា និងអង់គ្លេសជាដើម។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍។

ក្រសួង​ទេសចរណ៍​ បានគូសបញ្ជាក់ថា​ ភ្ញៀវទេសចរទាំងអស់បានទៅទស្សនានៅតាមតំបន់ឆ្នេរ ផ្សារលើ វត្តលើ និងវត្តក្រោមជាដើម។ អាជ្ញាធរខេត្ត សមត្ថកិច្ច និងមន្ទីរជំនាញពាក់ព័ន្ធ បានទទួលបដិសណ្ឋារកិច្ច ផ្តល់ឯកសារ និងព័ត៌មានអំពីគោលដៅទាក់ទាញទេសចរណ៍ និងរៀបចំសម្របសម្រួលសណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅក្នុងក្រុង ក៏ដូចជាតំបន់គោលដៅផ្សេងៗដែលភ្ញៀវទៅទស្សនាកម្សាន្តផងដែរ។

ក្រសួងទេសចរណ៍​ បានបញ្ជាក់បន្ថែមទៀតថា​ នេះជាសញ្ញាណល្អនៃវិស័យទេសចរណ៍ នៅគោលដៅខេត្តព្រះសីហនុ ក៏ដូចជាគោលដៅទេសចរណ៍នានានៅទូទាំងប្រទេស។

ដោយឡែក​យោងតាម​ការបញ្ជាក់​ពី​មន្ត្រី​កងរាជអាវុធហត្ថខេត្តព្រះសីហនុ​ បានឱ្យដឹងដែរថា កាលពីវេលាម៉ោង០៦ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នាវាទេសចរណ៍ចំនួន ០១គ្រឿង បានចូលសំចតក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព។​ ជាមួយគ្នានេះ​ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ចុះគោលដៅដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងជួយសម្រួលចរាចរណ៍លើដងផ្លូវ ជូនដល់ភ្ញៀវទេសចរអន្តរជាតិចម្រុះជាតិសាសន៍ ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ។

...

គួរបញ្ជាក់ដែរថា​ នាវាមួយនេះ​ នឹងចាកចេញពីកំពង់ផែស្វយ័តខេត្តព្រៈសីហនុ​ នៅវេលាម៉ោង១៦,០០នាទីរសៀល​ថ្ងៃ​ដដែល​ រួចទៅប្រទេសថៃ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print