គ្រូបង្វឹកក្រុមសាធារណរដ្ឋឆេកលាលែងពីតំណែងបន្ទាប់ពីដឹកនាំជម្រុះ Euro 2024 ចប់

ចែករំលែក៖

លោក Jaroslav Silhavy បានលាលែងពីដំណែងជាអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិសាធារណរដ្ឋឆេក បន្ទាប់ពីក្រុមនេះទទួលបានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ព្រឹត្តិការណ៍ Euro 2024 នៅប្រទេសអាល្លឺម៉ង់។

 លោក Silhavy វ័យ៦២ឆ្នាំបានចូលកាន់តំណែងកាលពីខែកញ្ញា ឆ្នាំ២០១៨ ហើយបានដឹកនាំសាធារណរដ្ឋឆេកឡើងដល់វគ្គ១/៤ផ្តាច់ព្រ័ត្រនៃ Euro 2020។ ក្រុមសាធារណរដ្ឋឆេកបានកក់កន្លែងរបស់ពួកគេក្នុងការប្រកួតជើងឯកអឺរ៉ុបរដូវក្តៅក្រោយដោយបានយកឈ្នះលើក្រុមម៉ុលដូវ៉ា ៣–០ កាលពីថ្ងៃចន្ទ។

 លោក Silhavy បាន និយាយ ថា ” ទោះ បី ជា យើង សប្បាយ ចិត្ត នៅ ពេល នេះ ប៉ុន្តែ យើង បាន សម្រេច ចិត្ត រួច ហើយ មុនការ ប្រកួត មិន បន្ត ទៀត ។ ខ្ញុំបានជូនដំណឹងទៅប្រធាននៃសមាគមកីឡាបាល់ទាត់សាធារណៈរដ្ឋឆេក លោក Petr Fouska អំពីការសម្រេចចិត្ត។ សម្ពាធគឺធំធេងរួចទៅហើយ ពេលខ្លះខ្ញុំមិនបានយល់អំពីវាទេ។ នេះក៏រួមចំណែកដល់ការសម្រេចចិត្តរបស់យើងផងដែរ“។

 លោក Silhavy បន្តថា “វាមិនមែនសម្រាប់តែខ្ញុំទេ ប៉ុន្តែខ្ញុំមានក្រុមអនុវត្តទាំងស្រុងនៅពីក្រោយខ្ញុំ។ ខ្ញុំជឿជាក់ថា យើងបានបំពេញការងារហើយយើងកំពុងបន្សល់ទុកនូវលទ្ធផលដ៏ល្អ” ។

 ត្រឹមតែ២៤ម៉ោងមុនការប្រកួតពូល E ដ៏សំខាន់នៅថ្ងៃចន្ទ លោក Silvhavy បានបញ្ជូនកីឡាករ៣នាក់រួមទាំង Vladimir Coufal របស់ West Ham ទៅផ្ទះបន្ទាប់ពីពួកគេបានទៅក្លិបរាត្រីមួយកាលពីថ្ងៃសៅរ៍។

លោក Silhavy បានគ្រប់គ្រងការទទួលជ័យជម្នះចំនួន២៦ក្នុងអំឡុងពេលដឹកនាំ៥៦ប្រកួតរបស់គាត់ ដោយស្មើ១០ និងចាញ់២០ហើយបានដឹកនាំពួកគេទៅកាន់ចំណាត់ថ្នាក់លេខ២ ក្នុងពូល E ក្នុងអំឡុងពេលយុទ្ធនាការជម្រុះ Euro 2024។ គ្រូបង្វឹករូបនេះក៏ធ្លាប់ គ្រប់គ្រងក្លិប ក្នុង ស្រុកមួយចំនួនដូចជា Viktoria Plzen និង Slavia Prague ផងដែរ ៕ (រូបភាព ៖ BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print