រុស្ស៊ីពិភាក្សាស្ងាត់ៗជាមួយចិនសាងសង់ផ្លូវរូងក្រោមដីឆ្លងច្រកសមុទ្រគ្រីមៀ

ចែករំលែក៖

យោងតាមកាសែត Washington Post រុស្ស៊ីបានពិភាក្សាជាសម្ងាត់ជាមួយនាយកប្រតិបត្តិរបស់ចិនដើម្បីសាងសង់ផ្លូវរូងក្រោមដីតភ្ជាប់ឧបទ្វីប Crimean ទៅកាន់ប្រទេសរុស្ស៊ី។ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា កាសែត Washington Post បានរាយការណ៍ថា ភ្នាក់ងារសន្តិសុខអ៊ុយក្រែនបានលួចស្តាប់ការពិភាក្សាជាច្រើនរវាងរុស្ស៊ីនឹងចិនកាលពីខែតុលា។

ខ្លឹមសារនៃការពិភាក្សាគឺការសាងសង់ផ្លូវរូងក្រោមដីឆ្លងកាត់ច្រក Kerch Strait តភ្ជាប់ឧបទ្វីប Crimean និងរុស្ស៊ី ពីព្រោះស្ពាន Kerch ដែលមានស្រាប់គឺងាយរងការវាយប្រហារ។ ស្ពាន Kerch Strait គឺជាផ្លូវដ៏សំខាន់មួយសម្រាប់កងកម្លាំងរុស្ស៊ី ហើយជាផ្លូវដែកនិងផ្លូវដឹកទំនិញតែមួយគត់ដែលតភ្ជាប់រុស្ស៊ីជាមួយ Crimea ដែលជាឧបទ្វីបបញ្ចូលទៅក្នុងប្រទេសរុស្ស៊ីបន្ទាប់ពីការបោះឆ្នោតប្រជាមតិឆ្នាំ 2014 ។
ប៉ុន្តែថ្មីៗនេះ អ៊ុយក្រែនបានវាយប្រហារជាបន្តបន្ទាប់ទៅលើហេដ្ឋារចនាសម្ព័ន្ធនេះ រួមទាំងការវាយប្រហារនៅក្នុងខែតុលា ឆ្នាំ 2022 និងចុងក្រោយបំផុតនៅក្នុងខែកក្កដា ឆ្នាំ 2023 ដែលបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ។

ទាក់ទិននឹងគំនិតនៃការសាងសង់ផ្លូវរូងក្រោមដីថ្មីមួយនេះ បើតាមកាសែត Washington Post ភាគីរុស្ស៊ីហាក់ដូចជាចង់សាងសង់ផ្លូវក្រោមដីមួយដើម្បីការពារហានិភ័យនៃការវាយប្រហារពីអ៊ុយក្រែន។
ទោះជាយ៉ាងណាក៏ដោយ កាសែត Newsweek បានដកស្រង់សម្តីអ្នកជំនាញមួយចំនួននៅក្នុងឧស្សាហកម្មយោធាអង់គ្លេសថា គំនិតនេះគឺមិនសមរម្យ។ ឧត្តមសេនីយ៍ឯក Ben Hodges ដែលចូលនិវត្តន៍របស់ចក្រភពអង់គ្លេសបានវាយតម្លៃថា ប្រសិនបើផ្លូវរូងក្រោមដីត្រូវបានសាងសង់ វានឹងប្រឈមមុខនឹងហានិភ័យនៃភាពងាយរងគ្រោះពីដំណើរការសាងសង់រហូតដល់ក្រោយពេលបញ្ចប់ការសាងសង់។
លោក Hodges បាននិយាយថា “មានការប្រឈមផ្នែកបច្ចេកទេសជាច្រើនទាក់ទងនឹងគំនិតនៃការសាងសង់ផ្លូវរូងក្រោមដី។ បាតសមុទ្រ Azov មិនមែនជាកន្លែងដ៏ល្អសម្រាប់សាងសង់ទេ ដោយសារតែសកម្មភាពរញ្ជួយដីនៅទីនេះ”។ បច្ចុប្បន្ននេះ ក្រសួងការបរទេសរុស្ស៊ីមិនបានធ្វើអត្ថាធិប្បាយជុំវិញព័ត៌មានខាងលើនេះទេ៕ ដោយធីរីណា

...

រូប​ថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print