កីឡាករ Francesco Camarda បានក្លាយកីឡាករក្មេងជាងគេបំផុតក្នុងការបង្ហាញខ្លួននៅលើទីលាននៃប្រវត្តិសាស្ត្រលីកកំពូលអ៊ីតាលី Serie A ក្នុងក្រុម AC Milan។
កីឡាករ Francesco Camarda ដែលបានក្លាយជាកីឡាករក្មេងជាងគេក្នុងប្រវត្តិសាស្ត្រ Serie A ក្នុងការបង្ហាញខ្លួនកាលពីថ្ងៃសៅរ៍គឺមានអាយុ១៥ឆ្នាំ និង២៦០ថ្ងៃ។ ខ្សែ ប្រយុទ្ធ រូប នេះ បាន ចូល មក ជំនួស ឲ្យក្រុម AC Milan ក្នុង ការ ទទួល ជ័យ ជម្នះលើ ក្រុម Fiorentina ក្នុងការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ វិច្ឆិកា។
កីឡាករវ័យក្មេងបំផុតពីមុនគឺ Wisdom Amey របស់ Bologna ដែលមានអាយុ ១៥ឆ្នាំ និង២៧៤ថ្ងៃនៅពេលដែលគាត់បានបង្ហាញខ្លួនជាលើកដំបូងរបស់គាត់ក្នុងឆ្នាំ២០២១។
Ethan Nwaneri កាន់កំណត់ត្រា Premier League ដែលគាត់មានអាយុ១៥ឆ្នាំ១៨១ថ្ងៃនៅពេលគាត់លេងឲ្យ Arsenal ទល់នឹងBrentford កាលពីខែកញ្ញា ឆ្នាំ២០២២។
កីឡាករ Camarda ត្រូវ បាន កោះហៅ ឱ្យ ចូល ក្រុម ដំបូង ដោយជំនួសខ្សែប្រយុទ្ធ Olivier Giroud ត្រូវ បាន ព្យួរ ហើយNoah Okafor បាន រង របួស។ គាត់ទើបតែបង្ហាញខ្លួនលើកដំបូងនៅ UEFA Youth League ក្នុងខែកញ្ញា ដោយស៊ុតបញ្ចូលទីបាន២គ្រាប់ទល់នឹង Newcastle United។
ខ្សែប្រយុទ្ធវ័យក្មេង Camarda គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករតែ៨ នាក់ប៉ុណ្ណោះដែលបានបង្ហាញខ្លួនជាលើកដំបូងក្នុងក្របខ័ណ្ឌកំពូលរបស់អ៊ីតាលីមុនថ្ងៃខួបកំណើតអាយុ១៦ឆ្នាំរបស់ពួកគេ ៕ (រូបភាព ៖ BBC Sport)