រកឃើញយានយន្តល្មើសចំនួន ១៧៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបង្ហាញ​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ រកឃើញយានយន្តល្មើសចំនួន ១៧៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា។ 

ប្រភពដដែលបន្តថា​ ជាក់ស្ដែង​ចំនួនគោលដៅសរុប ៦២គោលដៅ មានយានយន្តចូលគោលដៅចំនួន ១៧៤គ្រឿង, រថយន្តធំ ០គ្រឿង, រថយន្តតូច ១៣៩គ្រឿង និងម៉ូតូ ១៣៦គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១៧៤គ្រឿង  រថយន្តធំ ០៣គ្រឿង រថយន្តតូច ៥៥គ្រឿង និងម៉ូតូចំនួន ១១៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ២៦ថ្ងៃ ពីថ្ងៃទី១-២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ១៥,១៥០គ្រឿង រថយន្តធំ ២៧៨គ្រឿង រថយន្តតូច ២,៧៦៣គ្រឿង ម៉ូតូ ១២,១១០គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១១,៧៨០គ្រឿង, រថយន្តធំ ៩៣ គ្រឿង, រថយន្តតូច ១,៤៧៣គ្រឿង និងម៉ូតូ ១០,២១៤គ្រឿង (១០,២១៤ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពចរាចរណ៍យ៉ាងល្អប្រសើរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print