រថយន្តលុចសុីសNX200t បុកម៉ូតូពីរគ្រឿងរងរបួសធ្ងន់ពីរ​ រួចសងថ្លៃព្យាបាល​ និងខូចខាតចំនួន8200$បញ្ចប់រឿង

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសម្នាក់ពីរនាក់បានរងរបួសធ្ងន់ធ្ងរ​ ហេីយត្រូវបានរថយន្តសាមុយដឹកបញ្ចូនសង្គ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗ​ បន្ទាប់ពីត្រូវបានរថយន្តម៉ាក​ លុចសុីសNX200t​មួយគ្រឿងបេីកបុកម៉ូតូMSXពេញទំហឹងផ្លោងទៅបុកម៉ូតូធូដេ​ នៅត្រង់ចំណុចគល់ស្ពានហង្សកោះពេជ្រ​ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។

​ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុ​ មានបុរសម្នាក់បានជិះម៉ូតូម៉ាកហុងដា​ ធូដេ​ ពណ៌ក្រហម​ ពាក់ផ្លាក​លេខភ្នំពេញ​ 1IG-5315 យកមកចតនៅចញ្ចេីមផ្លូវត្រង់គល់ស្ពានហង្ស​ដេីម្បីអង្គុយលេង បន្ទាប់មកក៏មានបុរសម្នាក់ទៀតជិះម៉ូតូម៉ាក​ MSX ពណ៌ខ្មៅលាយស​ ពាក់ផ្លាក​លេខ​ ភ្នំពេញ​ DG-9004 បានធ្វេីដំណេីរចេញពីកោះពេជ្រ​ ដោយឆ្លងស្ពានហង្ស​ ខណៈឆ្លងមកដល់គល់ស្ពាន​ ស្រាប់តែមានរថយន្តម៉ាក​ លុចសុីសNX200t ពណ៌ស​មួយគ្រឿង​ ពាក់ផ្លាក​លេខ​ កម្ពុជា​ C-NITA99 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវបេតុង​ ទិសដៅពីត្បូងមកជេីងក្នុងល្បឿនលឿន​ និងមិនប្រយ័ត្នបានបុកម៉ូតូMSXចំពីចហៀងពេញទំហឹងបណ្ដាលឱ្យផ្លោងទៅប៉ះម៉ូតូធូដេ​ ដែលចតនៅចញ្ចេីមផ្លូវទាំងម្ចាស់​ បណ្ដាលឱ្យភាគីម៉ូតូទាំងពីរ​ រងរបួសធ្ងន់ចំនួន០២នាក់​ ហេីយត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅមន្ទីរពេទ្យសង្គ្រោះអាយុជីវិត​ ។
​ ក្រោយកេីតហេតុភ្លាមៗ​ រថយន្តបង្កបានព្យាយាមបេីករត់រហូតទៅដល់មុខក្រសួងបរិស្ថាន​ ក៏ត្រូវបានប្រជាពលរដ្ឋដេញតាមឃាត់ជាប់​ និងរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចចុះមកពិនិត្យដល់កន្លែង​ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ ដោយមានភាគីរងគ្រោះមកសម្របសម្រួលផងនោះ​ ទេីបភាគីបង្កសុំសងថ្លៃខូចខាត​ និងព្យាបាលរបួសទាំងពីរនាក់សរុប8200$​ ដេីម្បីបញ្ចប់រឿងនៅនឹងកន្លែង​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print