ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបង្ហាញពីការឈ្វេងយល់បន្ថែមពីផ្លាកសញ្ញា៖ ហាមចូលចំពោះ ទោចក្រយានយន្ត | ហាមចូលចំពោះយានយន្តគ្រប់ប្រភេទ លើកលែងតែទោចក្រយានយន្ត | ផ្ដល់សិទ្ធិអាទិភាពឱ្យយានមកពីទិសផ្ទុយ | មានសិទ្ធិអាទិភាពលើយានមកពីទិសផ្ទុយ | ហាមចូលចំពោះរថយន្តដឹកទំនិញធុនធំ | ហាមចូលចំពោះរថយន្ដដឹកអ្នកដំណើរធុនធំ។
គួរជម្រាបជូនថា ក្រសួងសាធារណការ ក៏បានបង្ហាញពីផ្លាកសញ្ញាឈ្វេងយល់ពីអត្ថន័យនៃផ្លាកសញ្ញាចរាចរណ៍ ដើម្បីបង្កើនការប្រុងប្រយ័ត្នពេលធ្វើដំណើរនៅលើដងផ្លូវ!
១. បង្គោលសញ្ញាផ្លូវរថភ្លើងឆ្លងកាត់ ៖ បង្គោលសញ្ញានេះ ប្រើសម្រាប់ផ្តល់ដំណឹងឱ្យអ្នកបើកបរប្រុងប្រយ័ត្ន មានរថភ្លើងឆ្លងកាត់នៅ ១០០មែត្រខាងមុខ ។
២. សញ្ញាមានរថភ្លើងឆ្លងកាត់ (មានរបាំង)៖ សញ្ញានេះ ប្រើសម្រាប់ឱ្យអ្នកបើកបរប្រុងប្រយ័ត្នខាងមុខមានផ្លូវរថភ្លើងឆ្លងកាត់ ដោយមានរបាំងការពារ។
បន្ថែមពីនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន បើកបរប្រកបដោយការប្រុងប្រយ័ត្ន និងមានអធ្យាស្រ័យខ្ពស់ ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា។
សូមចូលរួមរាយការណ៍ករណីផ្លូវថ្នល់ត្រូវការជួសជុលថែទាំ ករណីផ្លាកសញ្ញាមានការបាក់បែក ឬដួលរលំ តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobil App) ដើម្បីអាចឱ្យមន្រ្តីជំនាញចាត់វិធានការទាន់ពេលវេលា។
សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសុវត្ថិភាពរបស់យើងទាំងអស់គ្នា។ ឈ្វេងយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក គឺជាការចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយទប់ស្កាត់គ្រោះថ្នាក់ចៃដន្យ៕ដោយ៖សហការី