ជនជាតិអាមេរិកចំណាស់ម្នាក់សាលាដំបូងផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់២ឆ្នាំ តែឲ្យអនុវត្តក្នុងពន្ធនាគារ១ឆ្នាំ ទោសនៅសល់ព្យួរ.ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ ៖ចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក សេង លាង នៅព្រឹកថ្ងៃទី៨ ខែកក្តដាឆ្នាំ២០១៦ បានប្រកាសសាលក្រមសំរេចក្នុងរឿងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅលើផ្លូវ៥១កែងផ្លូវ១៨៤សង្កាត់ផ្សារថ្មីទី៣ខណ្ឌដូនពេញកាលពីថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៥ តាមបញ្ញត្តិមាត្រា៤០នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនកម្ពុជា ។ វត្ថុតាងមានគ្រឿងញៀន២កញ្ចប់តូចត្រូវរឹបអូសបំផ្លាញចោល ។

ជនជាប់ចោទឈ្មោះ Micheal Ryan ភេទប្រុសអាយុ៦៧ឆ្នំាជនជាតិអាមេរិចកាំង ត្រូវចៅក្រមតុលាការសម្រេចដាក់ពន្ធនាគារ២ឆ្នាំតែអនុវត្ត១ឆ្នាំទោសសល់ព្យួរធម្មតានឹងពិន័យជាប្រាក់៦លានរៀលដាក់ចូលជាថវិការដ្ឋ៕

image

ដោយ សហការី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print