អបអរសាទរ! ខួបលើកទី៥នៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ

ចែករំលែក៖

ភ្នំពេញ៖ អបអរសាទរ! ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ជាខួបលើកទី៥នៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (២៨ វិច្ឆិកា ២០១៨-២៨ វិច្ឆិកា ២០២៣)។

គួររម្លឹកថា​ បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រ​សួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ បានឱ្យដឹងថា​ «ល្ខោនខោល» ដែលជាស្នាដៃសិល្បៈបុរាណដ៏វិសេសវិសាលអស្ចារ្យរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូស ម្រេចដាក់ចូលក្នុងបញ្ជី បេតិកភណ្ឌពិភព អរូបីយនៃមនុស្សជាតិ ក្នុងឱកាសកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។​ ការដាក់បញ្ចូល «ល្ខោនខោល» ទៅក្នុងបញ្ជីអរូបីយនៃមនុស្សជាតិនាពេលនេះ គឺជាការរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះ របស់ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីសុះសាយទូទាំងពិភពលោក ហើយធ្វើឲ្យកម្ពុជាក្លាយ ជាតួអង្គកាន់តែលេចធ្លោរថែមទៀត នៅលើវេទិកាបេតិកភ័ណ្ឌពិភពលោក។

ក្រសួង​វប្បធម៌​ ក៏​បាន​អំពាវនាវ​ដល់សាធារណជន​មេត្តា​បន្ត​ចូល​រួម​ថែរក្សា​ការពារ​ ​និង​លើក​តម្កើង​តម្លៃ​វប្បធម៌​បេតិកភណ្ឌវប្បធម៌​ជាតិ​ ​ពិសេស​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​ក្នុង​សម័យ​សាកល​ភាវូបនីយ​កម្ម​នា​ពេល​បច្ចុប្បន្ន។​

គួរជម្រាបជូនដែរថា​ កាល​ពី​ដើម​ឆ្នាំ​២០១៧​ ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ស្នើសុំ​ទៅ​អង្គការយូណេស្កូ​ដើម្បី​បញ្ចូល​មរតក​វប្បធម៌​អរូបី​ ​និង​សិល្បៈ​ខ្មែរ​បុរាណ​មួយ​ចំនួន​ទៅជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​ ​ដែល​រួមមានល្ខោន​ខោល​ ​ក្បាច់​គុណ​ល្បុក្កតោ​ ​ភ្លេង​អារក្ស​ ​និង​តម្បាញ​សូត្រ​ខ្មែរ​ជាដើម។​ ​កាលពី​ចុង​ឆ្នាំ​២០១៦​ ​អង្គការ​យូណេស្កូ​ក៏​បាន​ដាក់​បញ្ចូល​ទម្រង់​សិល្បៈ​ចាប៉ី​ដង​វែង​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​ដែរ។

...

នា​ពេល​នោះ​ដែរ​ ​ល្ខោន​ខោល​គឺជា​ប្រធាន​បទ​ក្តៅ​ដែល​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​លើក​យក​ទៅ​ជជែក​ ​រហូត​ឈាន​ដល់​ការ​វាយ​ប្រហារ​គ្នា​ដោយ​ពាក្យ​សម្តី​ ​និង​សំណេរ​ទៅវិញ​ទៅមក​ ​ដោយ​សារ​ប្រទេស​ថៃ​ក៏បាន​ត្រៀម​ស្នើដាក់ល្ខោន​របស់​ខ្លួន​ដែល​មាន​ទម្រង់​ស្រដៀង​នឹង​ល្ខោន​ខោល​ខ្មែរ​ ​ទៅ​ជា​សម្បត្តិ​បេតិក​ភណ្ឌ​អន្តរជាតិ​ផង​ដែរ។​ ​ប៉ុន្តែ​ទាំង​រដ្ឋាភិបាល​កម្ពុជា​ ​និង​រដ្ឋាភិបាល​ថៃ​បាន​ស្វែង​រក​វិធី​ដើម្បី​បន្ធូរ​បន្ថយ​កំហឹង​របស់​ពលរដ្ឋ​ ​និង​ធ្វើឲ្យ​ការ​តវ៉ា​ត្រឡប់​ទៅ​ជា​ស្ងប់​ស្ងាត់​វិញ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print