ខេត្តស្វាយរៀង: មានករណីអគ្គីភ័យមួយបានកើតឡើងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិអ្នកធ្វើដំណើររបាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ជួយបាញ់ទឹកពន្លត់បន្ទាប់ពីម្ចាស់ផ្ទះ
អុចទៀនធូបមិនប្រយ័ត្នបណ្ដាលអោយឆេះ អាសនៈគោរពបូជា ក្នុងផ្ទះទាំងស្រុង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៥នាទីល្ងាច ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្ទះល្វែងក្នុងផ្សារអន្ដរជាតិ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិតក្រុងបាវិត។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថាម្ចាស់ផ្ទះមានឈ្មោះធឹម សោភ័ណ ភេទស្រី អាយុ៣៥ ឆ្នាំ មានទីលំនៅភូមិសង្កាត់ កើតហេតុខាងលើ។
ប្រភពបន្តថាបន្ទាប់ពីទទួលព័ត៌មានពីអាជ្ញាធរមូលដ្ឋានភ្លាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងបាវិត បានយករថយន្ដពន្លត់អគ្គីភ័យ ០១ គ្រឿងដោយ សហកា ជាមួយកម្លាំង អធិការដ្ឋាន នគរបាល ក្រុង និងយករថយន្ដពន្លត់អគ្គីភ័យ០១ គ្រឿង ចុះអន្តរាគន៍ជួយបាញ់ពន្លត់រហូតដល់គ្រប់គ្រងស្ថានការណ៏បានទាន់ពេលវេលាដោយមិនរាលដាលដល់ផ្ទះអ្នកអ្នកជិតខាងនោះទេ។
ប្រភពបន្តថាចំពោះសម្ភារខូចខាត មានអសនៈគោរពបូជាក្នុងផ្ទះទាំងស្រុង ប៉ុន្តែករណីនេះមិនបាន បង្កគ្រោះថ្នាក់ រងរបួសដល់មនុស្សនោះទេ៕ដោយ៖សុថាន