នាយឧត្តមសេនីយ៍ គន់ គីម បំពាក់ឋានន្តរសក្តិនាយទាហាននៅទិសព្រំដែនកម្ពុជា-ថៃ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ពិធីបំពាក់បានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៏ គន់ គីម  អគ្គ មេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ កាលពីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦នេះ  នៅទីបញ្ជាសមរភូមិមុខ ទិសទី២ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

...

នាយឧត្តមសេនីយ៍ គន់ គីម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃដែលសម្រេចបានរបស់នាយទាហាន នាយទាហានរង និងពលទាហាន កងពលធំអន្តរាគមន៍លេខ២ និងកងពលធំអន្តរាគមន៍លេខ៣ នៅក្នុងការអនុត្តសម្រេចភារកិច្ចការពារបូរណភាពទឹកដី នៃមាតុភូមិ និងការចូល រួមកំណែទម្រង់កងយោធពលខេមរភូមិន្ទ ហើយដែលទទួលបានកិត្តិយសដ៏ឧត្តុង្គឧត្តមក្នុងការបំពាក់ឋានន្តរសក្តិ នាថ្ងៃនេះ។ នាយឧត្តមសេនីយ៍ គន់ គីម បានផ្តាំផ្ញើដល់នាយទាហាន ដែលទើបទទួលបានឋានន្តរសក្តិនាឱកាសនេះ ត្រូវបន្តកម្កល់ផល ប្រយោជន៍ជាតិជាធំ ដោយត្រូវលើកកម្ពស់មនសិការស្នេហាជាតិឲ្យបានខ្ពស់បំផុត និងគោរពឲ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដែលបានប្រគល់ឲ្យ។ ទន្ទឹមនោះត្រូវជម្រុញការលើកកម្ពស់ការរៀនសូត្រ ដើម្បីបង្កើនសមត្ថភាព ទាំងចំណេះដឹង ចំណេះធ្វើ និងកសាងសមត្ថភាពជំនាញ រួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សរបស់កងយោធពលខេមរភូមិន្ទ សម្រាប់ជាប្រភពបន្តវេនទៅថ្ងៃអនាគត។

សូមបញ្ជាក់ថា តាមព្រះរាជក្រិត្យនាយទាហានចំនួន២រូបត្រូវបានតម្លើងឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ទោ និងនាយទាហានចំនួន៦រូបទៀត ទទួលបានការតម្លើងឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ត្រី៕

2e7375056c4d8d6202447e1e555cdc21

2e7375056c4d8d6202447e1e555cdc21_1

318b461fa71967c186a8662684508dae

458c7fc964cc6ed5a296764427cb0aec

ដោយ៖ សហការី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print