កិច្ចប្រជុំពិភាក្សាថ្នាក់តំបន់ ស្តីពីការថែទាំជំងឺអេពីឡឹបស៊ី និងជំងឺមិនឆ្លង!

ចែករំលែក៖

ភ្នំពេញ ៖ ការកើនឡើងនៃអត្រាជំងឺមិនឆ្លង (NCD) គឺជាក្តីកង្វល់របស់មនុស្សជាតិដែលទាំងនេះបណ្ដាលមកពីការប្រែប្រួលរបៀបរស់នៅ និងរបបអាហារ។

សូមបញ្ជាក់ថា ៖ នៅថ្ងៃអង្គារ ១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមុិញនេះ មន្ទីរពេទ្យកាល់ម៉ែត បានសហការរៀបចំកិច្ចប្រជុំពិភាក្សារវាងប្រទេសក្នុងតំបន់ ស្ដីពីការថែទាំ ព្យាបាលជំងឺមិនឆ្លងរ៉ាំរ៉ៃ ដូចជាជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងជំងឺអេពីឡឹបស៊ី ក្នុងប្រទេសដែលមានចំណូលទាប និងមធ្យម។

កិច្ចប្រជុំនេះផ្ដោតសំខាន់ទៅលើការថែទាំ និងការលើកកម្ពស់ការព្យាបាលដោយពង្រឹងសមត្ថភាពជំនាញរបស់ក្រុមគ្រូពេទ្យ ការត្រួតពិនិត្យ និងគ្រប់គ្រងគុណភាពឱសថ ការតាមមើលផលរំខានដោយសារថ្នាំដែលអ្នកជំងឺបានប្រើប្រាស់ និងចុងក្រោយគឺគោលបំណងនៃការរៀបចំប្រព័ន្ធផ្ទេរព័ត៌មានពីមន្ទីរពេទ្យជាតិទៅដល់មណ្ឌលសុខភាពដែលនៅក្បែរផ្ទះគាត់ ដើម្បីសម្រួលដល់ការព្យាបាលបន្ត។

ការប្រយុទ្ធប្រឆាំងនឹងជំងឺរ៉ាំរ៉ៃបានក្លាយជាបញ្ហាដ៏ធំមួយសម្រាប់ប្រទេសនីមួយៗដោយការខិតខំប្រឹងប្រែងរួមគ្នា ជាតម្រូវការចាំបាច់ដើម្បីជួយដោះស្រាយបញ្ហានេះឲ្យកាន់តែប្រសើរ។

ប្រធានបទនៃកិច្ចពិភាក្សាដែលបានជ្រើសរើសយកមកនេះសមស្របនិងគោលការណ៍លើកកម្ពស់សេវាថែទាំសុខភាពដោយផ្ដោតលើអ្នកជំងឺជាចម្បងរបស់ក្រសួងសុខាភិបាល៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print