ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសភាពអឺរ៉ុប បានថ្លែងក្នុងពិធីបើកដំណើរទស្សនកិច្ច អ្នកសារព័ត៌មាន និងទស្សនកិច្ចសិក្សាអំពីខ្សែសង្វាក់ផលិតកម្មស្វាយចន្ទី នៅកម្ពុជា បានឱ្យដឹងថា កម្ពុជាបាននាំចេញ គ្រាប់ស្វាយចន្ទីឆៅ ៦១.៥០០ តោន ដែលមានទំហំទឹកប្រាក់ ស្មើនឹង ៨៣១ លានដុល្លារ ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៣នេះ។
ក្នុងដំណើរទស្សនកិច្ច អ្នកសារព័ត៌មាន និងទស្សនកិច្ចសិក្សានេះ បានចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ក្នុងខេត្តចំនួន ៣ មានដូចជា៖ ខេត្តកំពង់ធំ ;ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង នាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក រាជ រ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានថ្លែងថា កម្ពុជាបាននាំចេញ គ្រាប់ស្វាយចន្ទី ជាង ៣៨ ម៉ឺនតោន ដែលក្នុងនេះ នាំចេញទៅកាន់ប្រទេស ចិន ជប៉ុន បង់ក្លាដេស វៀតណាម និងថៃ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣កន្លងមកនេះ។ ក្រៅពីនេះ សម្រាប់គ្រាប់ផ្លែស្វាយចន្ទី កែច្នៃ រួចនាំចេញ ៥៦ តោន ដោយក្នុងនេះ នាំចេញទៅកាន់ប្រទេសចិន សាធារណឆែក ជប៉ុន កូរ៉េ ហូឡង់ វៀតណាម ថៃ កោះតៃវាន់ និង សហរដ្ឋ អាមេរិក។
ដោយឡែក បើតាមរបាយការណ៍ នៃសហគមន៍ផ្លែចន្ទី កម្ពុជា ក្នុងរយៈពេល ១០ខែ កន្លងមកនេះ ក៏បានបង្ហាញ ដែរថា កម្ពុជាបាននាំចេញគ្រាន់ចន្ទីឆៅ ជាង ៦០ ម៉ឺនតោន។ សម្រាប់តម្លៃផ្លែស្វាយចន្ទីស្ងួត ជាមធ្យម ស្ថិតនៅក្នុងចន្លោះ ១.២០០-១.៩០០ ដុល្លារ ក្នុងមួយតោន។ លោកបានបញ្ជាក់បន្ថែមថា៖ ”កម្ពុជាមានសក្តានុពលខ្លាំង ទៅលើដំណាំស្វាយចន្ទី ដែលជាមធ្យម យើងប្រមូលផល បានចន្លោះពី ៦០ ម៉ឺនតោន ទៅ ៨០ ម៉ឺនតោន ក្នុងមួយ ឆ្នាំ។ សម្រាប់ឆ្នាំ២០២១ កន្លងមក ទៅផលស្វាយចន្ទី យើងប្រមូលបានជាង ១ លានតោន ប៉ុន្តែយ៉ាងណា ការកែច្នៃនៅក្នុងស្រុករបស់យើង នៅមានកម្រិត នៅ ឡើយ។
លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានថ្លែងថា បច្ចុប្បន្ន កម្ពុជា មានសក្តានុពលខ្លាំងទៅលើទៅលើដំណាំកសិកម្ម ក្នុងនេះ មានដូចជា ស្រូវ និងស្វាយចន្ទី។ ដំណាំស្វាយចន្ទីកម្ពុជា មានកេរ្តិ៍ឈ្មោះល្បី ទាំងគុណភាព រសជាតិ។ ក្រៅពីនេះ ដំណាំស្វាយចន្ទី ងាយដាំដុះ ព្រោះថា វាធន់នឹងភាពរាំង ស្ងួត ដែលសមស្របទៅតាមស្ថានភាពធាតុអាកាស នៅកម្ពុជាផងដែរ។
លោកបានលើកឡើង ដោយបញ្ជាក់បន្ថែមថា ចំពោះខេត្ត ដែលសម្បូរទៅដោយ ដំណាំស្វាយចន្ទី មានដូចជា ខេត្តកំពង់ចាម កំពង់ធំ ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី រតនគីរី ព្រះវិហារ ស្ទឹងត្រែង ឧត្តរមានជ័យ សៀមរាប និង ខេត្តកំពង់ឆ្នាំង។
លោក តូច ប៊ុនហួរ បានបញ្ជាក់ទៀតថា សម្រាប់ផ្ទៃដី ដែល សមស្រប ក្នុងការដាំដំណាំ ស្វាយចន្ទីនៅកម្ពុជា មាន ប្រមាណ ២,៣៨លានហិកតា ក្នុងខណៈផ្ទៃដីសម ស្រប ជាមួយការដាំដំណាំកសិកម្ម ជាង ៣លាន ២សែន ហិកតា ក្រៅពីនេះ ដំណាំផ្លែចន្ទី មានជិត ៧០ ម៉ឺនហិកតា ត្រូវបាន ដាំដុះ នៅក្នុងចំណោមផ្ទៃដីកសិកម្ម ជាង ៣លាន ២សែន ហិកតានេះ៕ដោយ៖សហការី