ឃាត់រថយន្ត​មួយគ្រឿង​ដឹកសត្វទា​ចំនួន ២៥០០ក្បាល​ នាំចូលពីវៀតណាម​ ក្រោយរកឃើញគ្មានលិខិតអនុញ្ញាត

ចែករំលែក៖

ភ្នំពេញ៖ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឱ្យដឹងថា​ មន្ត្រីជំនាញ​ បានចុះស្ទាក់ចាប់រថយន្ត១គ្រឿង ម៉ាកHYUNDIA ជាប្រភេទរថយន្តដឹកទំនិញចំណុះ ១.៥តោន ស្លាកលេខភ្នំពេញ3E-0042 ពណ៌ស ដឹកសត្វទារស់ចំនួន២៥០០ ក្បាល។

ក្នុងប្រតិបត្តិការចុះបង្ក្រាប​ខាងលេីនេះ​ បានធ្វេីឡេីង​នៅវេលាម៉ោង ២០និង​ ០២នាទីយប់ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ សមត្ថកិច្ចបានឃាត់នៅលើផ្លូវជាតិលេខ៦ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ខាងមុខបុរីឌឹផ្លរ៉ា(The flora)។

រថយន្តខាងលើនេះបានដឹកសត្វទារស់មកពីប្រទេសវៀតណាម តាមច្រកស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ឆ្ពោះមកលក់ចែកចាយក្នុងរាជធានីភ្នំពេញ (តាមការឆ្លើយបញ្ជាក់ដោពីម្ចាស់ដឹកទា) ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។

...

គួរបញ្ជាក់ថា ក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print