ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ត្រៀមបញ្ជូនខ្លួនយុវជនចំនួន ០៣នាក់ ដែលជាក្រុមអ្នកលេងគុនដាវ និងកាំបិតប៉័ងតោ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តនីតិវិធីច្បាប់ ក្រោយឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី និងបង្ហាញមុខជាសាធារណៈ។
បេីតាមការបញ្ជាក់ពីមន្រ្តីនគរបាលខណ្ឌ បានឱ្យដឹងនៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣នេះថា កម្លាំងជំនាញ បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីហិង្សាដោយចេតនា (ប្រើដាវកែច្នៃ,កាំបិតប៉័ងតោ និងដុំថ្ម) និងកាប់កាប់អាវុធដោយគ្មានការអនុញ្ញាត (ដាវកែច្នៃ និងកាំបិតប៉័ងតោ) កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៣ និង ៤៧នាទី ត្រង់ ចំណុច ទ្រីស្ពតក្លឹប ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ ប៉ែន ស៊ាប ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរប្រធានរដ្ឋបាល ទីលំនៅផ្ទះ លេខ១៧ ផ្លូវ ២១៧ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពដដែលបន្តថា ឃាត់ខ្លួនជនសង្ស័យចំនួន០៣ នាក់ជាបន្តបន្ទាប់ ៖ ទី១/ឈ្មោះ លឹម សុវិសាល ហៅ សាល ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិកាកាប សង្កាត់កាកាប ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឃាត់នៅចំណុចខាងមុខរោងកុនTK ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅវេលា ម៉ោង១៦ និង ០០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ទី២/ឈ្មោះ នាង សេរីនររាជ ហៅ គ័ង ហៅ រាជ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិចំការឪឡឹក សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ឃាត់នៅចំណុចហាងកាហ្វេ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅវេលាម៉ោង ១៨និង ០០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ទី៣/ឈ្មោះ គន សុខហេង ហៅ ស្រស់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិប្រការ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់នៅចំណុចក្បែរ ស្តុប ឬស្សីសាញ់ ស្ថិតនៅភូមិ ប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ វត្ថុតាងចាប់យក៖ ១/ម៉ូតូម៉ាកស្កូបពីពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1KE-0249 មានលេខតួ និងលេខ ម៉ាស៊ីន 5392208 , ២/ទូរស័ព្ទដៃម៉ាកវីវ៉ូ ពណ៌ខៀវ ចំនួន០១គ្រឿង ។
គួរជម្រាបជូនថា ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៣និង៤៧នាទី ជនរងគ្រោះឈ្មោះ ប៉ែន ស៊ាប ភេទប្រុស អាយុ៣១ឆ្នាំ កំពុងតែនៅក្នុងក្លឹបបាល់ទះ ទ្រីស្ពតក្លឹប ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា១១នាក់ មិនស្គាល់ឈ្មោះ ភេទប្រុស ជិះម៉ូតូ០៦គ្រឿង ទី១/ម៉ូតូម៉ាកស្កូបពីពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1KE-0249 មានលេខតួ និងលេខម៉ាស៊ីន5392208 ទី២/ម៉ូតូ ម៉ាកហុងដាប៊ីត ពណ៌សលាយខៀវ ពាក់ផ្លាកលេខភ្នំពេញ1KI-0783 ទី៣/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ក្រហម ពាក់ផ្លាកលេខតាកែវ1I-9264 ទី៤/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1CC-8725 ទី៥/ម៉ូតូ ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1ME-4829 ទី៦/ម៉ូតូម៉ាកស្កូបពី ពណ៌ក្រហម មិនស្គាល់ផ្លាក លេខ ប្រដាប់ដោយដាវកែច្នៃ, កាំបិតប៉័ងតោ និងដុំថ្ម ចូលធ្វើសកម្មភាពបង្កការអុកឡុក ស្រែកសំឡុតគំរាមថា ពួកហ្អែងចេញមកអាឆ្កែ ពួកអាចុយម្រាយ និងប្រើហិង្សាទៅលើអ្នក ដែលមកលេងកីឡាក្នុងក្លឹបខាងលើ តែត្រូវអ្នក លេងកីឡាទាំងអស់បានរត់គេច ទើបមិនបង្កឱ្យអ្នកណាម្នាក់រងរបួស ។ ក្រោយពីធ្វើសកម្មភាពរួចក្រុមជនសង្ស័យ បាននាំគ្នាបើកម៉ូតូគេចខ្លួនបាត់ រួចជនរងគ្រោះក៏បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រៃស ឱ្យជួយអន្តរាគមន៍ ។
ហើយសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ ឆែកមើលកាមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅកន្លែងកើតហេតុ កំណត់បានអត្តសញ្ញាណជនសង្ស័យដែលធ្វើសកម្មភាពខាងលើ និងផ្លាកលេខម៉ូតូ ដែលជនសង្ស័យជិះធ្វើសកម្មភាព ។ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៦និង ០០នាទី សមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ០១នាក់ឈ្មោះ លឹម សុវិសាល ហៅ សាល ភេទប្រុស អាយុ១៧ឆ្នាំ រួមនិងវត្ថុតាង ត្រង់ចំណុចមុខរោងកុនTK ស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ រួចធ្វើការ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ទៀតជាបន្តបន្ទាប់ ទី០១/ឈ្មោះ នាង សេរីនររាជ ហៅ គ័ង ហៅ រាជ ភេទប្រុស អាយុ១៨ឆ្នាំ ទី២/ឈ្មោះ គន សុខហេង ហៅ ស្រស់ ភេទប្រុស អាយុ១៨ឆ្នាំ រួមនិងវត្ថុតាង យកមក ធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបាន ឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកគេ (ជនសង្ស័យ) និងបក្ខពួកចំនួន០៨នាក់ទៀត ទី០១ឈ្មោះ អ៊ុន សិលា ភេទប្រុស អាយុ១៨ឆ្នាំ ទី០២ឈ្មោះ ស៊ីង ភេទប្រុស អាយុ១៨ឆ្នាំ ទី០៣ឈ្មោះ ញ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ទី០៤ឈ្មោះ ហ្សែន ភេទប្រុស អាយុ១៨ឆ្នាំ ទី០៥ឈ្មោះ ឡេវ ភេទប្រុស អាយុ១៨ឆ្នាំ ទី០៦ឈ្មោះ ហ្វុង ភេទប្រុស អាយុ១៨ឆ្នាំ ទី០៧ ឈ្មោះ ង៉ោល ភេទប្រុស អាយុ១៨ឆ្នាំ និង០១នាក់ទៀត មិនស្គាល់ឈ្មោះ (គេចខ្លួន) ពិតជា បានធ្វើសកម្មភាព បង្កការអុកឡុក ស្រែកសំឡុតគំរាម និងប្រើហិង្សាទៅលើ អ្នកដែលមកលេងកីឡា ក្នុងក្លឹបរបស់ ជនរងគ្រោះប្រាកដមែន ទើបជនរងគ្រោះដាក់ពាក្យបណ្តឹង ចំឈ្មោះ ជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ។
បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយមានការសម្របសម្រួល ពីលោក សំម ឬទ្ធី វាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសមត្ថកិច្ចជំនាញក៏បានឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ៕