ឌូបៃ÷ នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងឌូបៃ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនែព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាមួយបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ជាង ១២០ ប្រទេស អនុម័តលើសេចក្តីប្រកាសរួមស្តីពីប្រព័ន្ធស្បៀងដែលមានភាពធន់ និរន្តរភាពកសិកម្ម និង សកម្មភាពអាកាសធាតុ ដែលក្នុងឱកាសនោះមានប្រទេសជាច្រើនបានផ្តល់ការគាំទ្រទាំងបច្ចេកទេសនិងថវិកា ដែលប្រកាសរួមនេះនឹងផ្តល់សារសំខាន់ចំពោះ
១-ធ្វើឱ្យប្រសើរឡើងនូវជីវភាពសហគមន៍មូលដ្ឋានដែលងាយរងគ្រោះនឹងការប្រែប្រួលអាកាសធាតុ។
២-លើកកម្ពស់សន្តិសុខស្បៀង និងសុខភាពស្បៀងអាហារដល់ប្រជាពលរដ្ឋខ្វះខាត និងទទួលការបាត់បង់និងខូចខាតពីគ្រោះធម្មជាតិបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។
៣-ពង្រីកការអនុវត្តកសិកម្មវៃឆ្លាត និងបញ្ចេញកាបូនតិច ដែលជាផ្នែកមួយនៃសកម្មភាពបន្សាំនិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។
សារសំខាន់នៃប្រកាសរួមនេះ មានខ្លឹមសារស្របទៅនឹងការតាំងចិត្តរបស់រាជរដ្ឋាភិបាលស្តីពីកសិកម្មវៃឆ្លាត ការកាត់បន្ថយការបញ្ចេញកាបូន និងការអភិវឌ្ឍដោយចីរភាព៕