ត្រីរាជមួយក្បាល ទម្ងន់ ៧៥គីឡូក្រាម ប្រវែង ១,៦ម៉ែត្រ ត្រូវបានលែងចូលក្នុងទន្លេសាបវិញ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង÷ លោក ហ្វា លី នៅភូមិគៀនឃ្លាំង ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានលែងត្រីរាជ ០១ក្បាល ទម្ងន់ ៧៥គីឡូក្រាម ប្រវែង ១,៦ម៉ែត្រ ចូលក្នុងទន្លេសាបវិញ បន្ទាប់ពីនេសាទបានកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣។

សកម្មភាពនេះ គឺជាគំរូដ៏ល្អ និងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការរួមចំណែកថែរក្សា ការពារ និងអភិរក្សប្រភេទត្រីដែលជិតផុតពូជ។ នេះបើតាមការផ្សព្វផ្សាយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

...

ជាមួយគ្នានេះរដ្ឋបាលជលផល ក៏បានអំពាវនាវដល់បងប្អូនអ្នកនេសាទ សូមចូលរួមថែរក្សា និងការពារប្រភេទត្រីដែលជិតផុតពូជ ដោយលែងចូលក្នុងដែនទឹកធម្មជាតិវិញ នៅពេលនេសាទបាន ដើម្បីថែរក្សាវត្តមានរបស់ប្រភេទត្រីទាំងនេះសម្រាប់កូនចៅជំនាន់ក្រោយបានដឹង និងបានស្គាល់ ប្រភេទត្រីធំៗ និងកម្រ៕ដោយ៖សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print