ភ្នំពេញ ៖ សហភាពសហជីពជាតិខ្មែរ និងសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកម្ពុជា បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទណ្ឌិត សម រង្ស៊ី ដែលបានបន្តផ្សព្វផ្សាយបំភ្លើស និងញុះញង់តាមបណ្ដាញសង្គម ចំពោះការបង្ហោះសារភ្ជាប់ទៅនឹងរូបភាព កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ថាការរៀបចំពិធីបុណ្យអុំទូក ជាការរៀបចំផលិតរូបថតក្លែងក្លាយ ដែលមានចេតនាប៉ះពាល់ដល់មុខមាត់រាជរដ្ឋាភិបាល និងប៉ះពាល់ដល់ប្រជាជាតិខ្មែរទាំងមូល។
និយាយរួម ទណ្ឌិត សម រង្សុី មានសារជាតិតពូជ ខាងក្បត់ជាតិ ។ មួយជីវិតរបស់ពូជគាត់ សាងឈ្មោះជាប្រវត្តិសាស្ត្រ បំផ្លាញសេចក្តីសុខ ដល់ប្រជាពលរដ្ឋខ្មែរ ចេតនាទុច្ចរិត ក្បត់ជាតិ កញ្ជះបរទេស ដើម្បីបានកន្លែងជ្រកកោន ហូបចុក រស់ដោយជីវិតមិនថ្លៃថ្នូរ កំចាត់អ្នកស្មោះត្រង់ជុំវិញខ្លួន ធ្វើអោយអ្នកដើរតាមបន្ទាត់ នយោបាយក្បត់ជាតិដែលគាត់ប្រព្រឹត្ត បណ្តាលអោយគេជាប់ពន្ធនាគារ ដោយសារគាត់ បំផុសគំនិតអោយ ប្រព្រឹត្តអំពើ ឃោសនា ញុះញុង នេះជាដើម៕