ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍​ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ កម្ពុជា​ អំពាវនាវថា៖« ការប្រយុទ្ធនឹងមេរោគអេដស៍.! ជំងឺអេដស៍ មិនទាន់ដល់ទីបញ្ចប់ទេ» 

ចែករំលែក៖

​ ភ្នំពេញ​ ៖​ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជា បានរំលឹកដល់ពិភពលោក​ ពីការប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍គឺមិនទាន់ដល់ទីបញ្ចប់ទេ​ ។ ព្រឹត្តិការណ៍ដើម្បីរំលឹក និងអបអរសាទេរនេះ​ បានធ្វេីឡេីងនៅវេលាម៉ោង៧ព្រឹក ដល់ ម៉ោង១០ព្រឹក ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ នៅសួនកំសាន្តយូរ៉ូផាក ក្នុង បុរីប៉េងហួតបឹងស្នោ​ រាជធានីភ្នំពេញ។

​ ក្នុងប្រតិបត្តិការណ៍នេះគឺធ្វើការរំលឹក ផ្តល់កិត្តិយសដល់អ្នកដែលបានបាត់បង់ជីវិតដោយសារជំងឺអេដស៍ ហើយផ្តល់ការគាំទ្រដល់អ្នកដែលបន្តការប្រយុទ្ធប្រឆាំង និងបង្រួបបង្រួមប្រជាជន ទូទាំងពិភពលោកក្នុងការប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍​ ខណៈពេលដែលពិភពលោកកំពុងតែមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ការឆ្លើយតបនឹងមេរោគអេដស៍/ជំងឺអេដស៍ជាសកលកំពុងប្រឈមនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ បូករួមទាំងការទទួលបានមូលនិធិមិនគ្រប់គ្រាន់ ជាមួយអត្រាគ្រោះថ្នាក់ខ្ពស់នៃការចម្លងមេរោគអេដស៍ថ្មីចំនួន ១.៣ លាននាក់ជារៀងរាល់ឆ្នាំ ការស្លាប់ប្រមាណ ជា ៦៣ម៉ឺននាក់ក្នុង១ឆ្នាំ ហើយការឆ្លើយតបនឹងមេរោគអេដស៍/ជំងឺអេដស៍  មិនត្រូវបានផ្តល់អាទិភាពខ្ពស់គ្រប់គ្រាន់ ជាពិសេសនៅក្នុងបណ្តាប្រទេសដែលមានចំណូលទាបនោះទេ។

​ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍របស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ នឹងប្រារព្ធព្រឹត្តិការណ៏ អបអរសាទរ រួមទាំងបើកយុទ្ធនាការរត់ប្រណាំងសប្បាយៗ នៅថ្ងៃទី២ ខែធ្នូ​ ឆ្នាំ២០២៣​នេះ​ ក៏មានការអញ្ជើញចូលរួមពីសំណាក់វត្តមានភ្ញៀវកត្តិយសសំខាន់ៗដូចជា​ ៖​ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ (NAA)និង អ្នកតស៊ូមតិ និងអ្នកស្ម័គ្រចិត្តចំនួន ៦០០ នាក់​ ដោយមានក្បួនដង្ហែរ មានប៉េងប៉ោង ផ្ទាំងរូបភាព និង បដា​ យ៉ាងច្រេីនផងដែរ​ ។

​ លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានគ្រប់គ្រង កម្មវិធីប្រចាំប្រទេស បានមានប្រសាសន៍ថា « ការប្រយុទ្ធ នឹងមេរោគអេដស៍/ជំងឺអេដស៍គឺមិនទាន់ដល់ទីបញ្ចប់ទេ! យើងអំពាវនាវជាសំឡេងតែមួយ ដោយរួមជាមួយ នឹងសហគមន៍ដែលជាអ្នករស់នៅជាមួយមេរោគអេដស៍ ក្រុមប្រឈមមុខខ្ពស់ ឬអ្នករងផលប៉ះពាល់ដោយមេ រោគអេដស៍ គឺជាការអំពាវនាវឱ្យមានសកម្ម ភាព ក្នុងការប្រយុទ្ធនឹងមេរោគអេដស៍ »។

​ ទិវាពិភពលោកប្រយុទ្ធនឺងជំងឺអេដស៍ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ១ ខែធ្នូ បានផ្តល់ឳកាសឱ្យ អ្នកតស៊ូ មតិ ក្នុងការឆ្លើយតបនូវមេរោគអេដស៍/ជំងឺអេដស៍ នាំយកការយល់ដឹង ការឆ្លើយតបជាសកលក្នុងការ ប្រយុទ្ធ នឹងការមាក់ងាយ និងការរើសអើង ដែលជាឧបសគ្គរារាំង ដល់អ្នករស់នៅជាមួយមេរោគអេដស៍ក្នុងការស្វែង រកសេវាធ្វើតេស្តឈាម និងព្យាបាល។ ជាមួយគ្នានេះផងដែរការជំរុញឱ្យរដ្ឋាភិបាលទូទាំងពិភពលោកធានាឱ្យបាន នូវធនធានថវិកា ឆន្ទៈនយោបាយ ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍/ជំងឺអេដស៍។ នៅក្នុងទិវាពិភពលោកប្រយុទ្ធនឺងជំងឺអេដស៍ ពិភព លោកទាំងមូលត្រូវតែចងចាំថា – អេដស៍មិនទាន់ ដល់ទីបញ្ចប់ទេ​ ។

​ គូរបញ្ជាក់ថាអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍គឺជាអង្គការពិភពលោកដ៏ធំបំផុតដែលបាននិងកំពុងផ្តល់សេវាថែទាំព្យាបាលដោយមិនគិតពីលទ្ធភាពនៃការបង់ប្រាក់ ដល់អតិថិជនជាង ១.៩លាននាក់ក្នុង ៤៥ ប្រទេសជុំវិញពិភពលោក មានដូចជានៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន ការាបៀន តំបន់អាស៊ី ប៉ាស៊ីហ្វិក និងអឺរ៉ុប​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print