សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តដល់សមាគមមិត្តភាពឡាវ-កម្ពុជាផ្សព្វផ្សាយ​ បណ្តុះបណ្តាលពីសារៈសំខាន់នៃទំនាក់ទំនាក់ឡាវ-កម្ពុជាដល់យុវជនជំនាន់ក្រោយ

ចែករំលែក៖

ប្រទេសឡាវ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួ សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តសមាគមមិត្តភាពឡាវ-កម្ពុជា បន្តនូវសកម្មភាពដ៏ល្អរបស់ខ្លួននៅក្នុងការផ្សារភ្ជាប់បណ្តុះបណ្តាលដល់ពលរដ្ឋពិសេសយុវជនជំនាន់ក្រោយឱ្យបានយល់ដឹងកាន់តែស៊ីជម្រៅពីទំនាក់ទំនងរវាងឡាវនិងកម្ពុជា។ ជាពិសេសការផ្សព្វផ្សាយពីសារៈសំខាន់នៃទំនាក់ទំនាក់ប្រទេសទំាងពីរដល់ពលរដ្ឋបានយល់ដឹងនិងចូលរួមថែរក្សាឱ្យបានគង់វង្ស។

សម្តេចប្រធានរដ្ឋសភាបានលើកឡើងដូច្នេះ នៅក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូសមាគមមិត្តភាពឡាវ-កម្ពុជា ដឹកនាំដោយលោក Khambai DAMLATH ប្រធានសមាគមមិត្តភាព ចូលជួប     សម្តែងការគួរសម នៅរសៀលថ្ងៃទី៤ ខែធ្នូឆ្នាំ២០២៣ នៅសណ្ឋាគារ Crown Plaza នាទីក្រុងវៀងចន្ទន៍ ខណៈសម្តេចដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភាបានលើកឡើងថាទំនាក់ទំនដ៍ល្អ ដែលជាមិត្តភាពយូរអង្វែងនៃប្រទេសកម្ពុជា-ឡាវមានលក្ខណៈជាប្រវត្តិសាស្រ្ត ប្រទេសទំាងពីរបានជួយគ្នាវិញទៅមក ជាពិសេសនៅគ្រាក្រលំបាក។ ដូច្នេះការថែរក្សានូវវប្បធម៌ ប្រពៃណី ទំនាក់ទំនងដ៍ល្អនេះឱ្យបានគង់វង្ស មិនត្រឹមផ្តល់ផលប្រយោជន៍ដល់ប្រទេសនិងប្រជាជនទំាងពីរនោះទេ។ ការថែរក្សាប្រពៃណីទំនាក់ទំនងដ៏ល្អនេះ ជាការចូលរួមលើកកម្ពស់សន្តិសុខ វិបុលភាពដល់ពលរដ្ឋក្នុងតំបន់និងសកលលោកផងដែល ដោយហេតុថាបច្ចុប្បន្ននេះ ពលរដ្ឋបានកំពុងរស់នៅក្នុងភាពមិនច្បាស់លាស់ ដោយសារការប្រទាញប្រទុងភូមិសាស្រ្តនយោបាយ រួមការនឹងការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត បញ្ហាសេដ្ឋកិច្ច ជាដើម នោះទាមទារ នូវការពង្រឹងគោលការណ៍ ពហុនិយមឱ្យបានខ្លាំងក្លាជាទីបំផុត។

លោក Khambai DAMLATH ប្រធានសមាគមមិត្តភាពឡាវកម្ពុជា បានថ្លែងអំណរគុណជ្រាលជ្រៅ ជូនសម្តេចរដ្ឋសភាធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យប្រតិភួសមាគមបានចូលជួបសម្តែងការគួរសមនិងទទួលអនុសាសន៍ដើម្បីបំពេញបេសកកម្មជូនពលរដ្ឋនៃប្រទេសទំាងពីរឱ្យកាន់តែមានប្រសិទ្ធភាព។ 

លោកប្រធានសមាគម បានរាយការណ៍ជូនសម្តេចប្រធានរដ្ឋសភាពីការងារមួយចំនួនរបស់សមាគមនៅក្នុងការផ្សារភ្ជាប់ទំនាក់ទំនងប្រជាជននៃប្រទេសទំាងពីរជាអាទិភាពនោះថា ដើម្បីធ្វើការជិតស្និទ្ធជាមួយប្រជាពលរដ្ឋ។ សមាគមបានបង្កើតសាខានៅតាមខេត្តដែលមានព្រំប្រទល់ជាប់នឹងប្រទេសកម្ពុជា ហើយបានធ្វើសកម្មជាច្រើនដើម្បីភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជនតាមរយៈការបង្កើតកម្មវិធីលេងកីឡា ការប្រណំាងទូក រួមនិងការធ្វើបុណ្យទានជាមួយគ្នាដើម។ ជាមួយគ្នានេះដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទំាងពីរ ឱ្យបានជិតស្ថិតសមាគមបានសហការជាមួយ សមាគមមិត្តភាពកម្ពុជា-ឡាវ ដែលមាន ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត  រដ្ឋលេខាធិការក្រសួងការពារជាតិជាប្រធាន។ សមាគមមិត្តភាពនៃប្រទេសទំាងពីរតែងតែផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក រួមទំាងការជួបប្រជុំជាមួយគ្នាជាប្រចាំផងដែរ ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនេះ។ 

សម្តេចមហារដ្ឋសភាធិការធិបតី បានថ្លែងអំណរគុណ​ លោកប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា និងសហការី ដែលបានឆ្លៀតពេលមកជួបសម្តែងការគួរសមជាមួយសម្តេចនិងបានថ្លែងការកោតសរសើរដល់ សមាគមដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការបន្ត ពង្រឹង ពង្រីកចំណងមិត្តភាព ជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងប្រទេសទាំងពីរកម្ពុជា-ឡាវឱ្យបានស្ថិតស្ថេរយូរអង្វែង៕

ដោយ ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print