ភ្នំពេញ ៖ គណះកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានចេញ សេចក្តីសម្រេច ស្តីពី ការប្រកាសទទួលស្គាល់ជាផ្លូវការ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
ក្នុងនោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រេច ៖
ប្រការ ១..ទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់ គណបក្សប្រជាជនកម្ពុជា ដែលមាន ៨ (ប្រាំបី) ភូមិភាគ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ដូចមានក្នុងឧបសម្ព័ន្ធភ្ជាប់ជាមួយសម្រាប់ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
ប្រការ ២..អគ្គលេខាធិការ គ.ជ.ប ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងគណបក្ស នយោបាយសាមី ត្រូវអនុវត្តសេចក្តីសម្រេចនេះ ឱ្យមានប្រសិទ្ធភាព។
ប្រការ ៣..សេចក្តីសម្រេចនេះ មានអានុភាពគតិយុត្ត ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ ៖ សហការី