ដោយសាររឿងមួយនេះ បុរសម្នាក់បានស្លាប់ តែទីបំផុតកម្លាំងសមត្ថកិច្ចបំបែ​កសំណុំរឿងឃាតកម្មនេះបានហើយនៅស្រុកបាណ​ន់

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងថា​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ ខណៈ​កម្លាំងសមត្ថកិច្ចនគរបាលជំនាញខេត្ត​ បានបំបែ​កសំណុំរឿងឃាតកម្មនេះនៅស្រុកបាណ​ន់​ ដោយឃាត់ខ្លួន​ឃាតករ​យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។

ករណី​ឃាត់ខ្លួន​ឃាតកររូបនេះ​ បានធ្វេីឡេីង​កាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចដំណាក់ដង្កោ ក្នុងភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង​ អអនុវត្តតាម​យោបល់បញ្ជាដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ដោយ​មានការចូលរួមពីលោក​ ស្រេង សុខា អភិបាល នៃគណ: អភិបា​លស្រុកបាណន់ និងដោយ​បានការសម្របសម្រួលលេី​នីតិវិធីពីលោក កែវ​ សុជាតិ​ ព្រះរាជ​អាជ្ញានៃអ​យ្យការអមសា​លា​ ដំ​បូង ខេត្តបាត់ដំបងផងដែរ។

ក្នុងប្រតិបត្តិការនោះ​ កម្លាំងនគរបាលការិយាល័យជំនាញនគរ​បាលព្រហ្មទណ្ឌកម្រិតធ្ងន់​ និងកម្លាំង​មូលដ្ឋាន​ បានចុះប្រតិបត្តិការស្រាវជ្រាវ​និងបង្ក្រាបករណី ឃា-ត-ក-ម្ម (ប្រើ-ដំ-ប-ង និងពូ-ថៅ) ០១ករ ណីនិងបានធ្វើការនាំខ្លួនជនសង្ស័យ​ម្នាក់ មកកាន់អធិ ការដ្ឋានន គរបាលស្រុកបាណន់ គឺឈ្មោះ ឌឿន ចន្ត្រា ហៅ ត្រា ភេទប្រុស អាយុ ៤០​ឆ្នាំ មានទីលំនៅភូមិអូស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង មកស្នាក់នៅធ្វើស្រែនៅចំ​ណុចដំណាក់ ដង្កោ ភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង នាំមកធ្វេីការសាកសួរនៅអធិការដ្ឋាន នគរបាលស្រុក។

សូមជម្រាបជូនថាមូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺ កាលពីថ្ងៃទី​០៣ខែធ្នូ​ឆ្នាំ​២០២៣​ មានការភ្ញាក់ផ្អេីលមួយដោយសារប្រទះឃេីញសា​កសពជនរងគ្រោះឈ្មោះ​ សួន​ ហ៉ីង​ ភេទប្រុសអាយុ​ ៤៣ឆ្នាំរស់នៅភូមិឆាយរំពាត់ឃុំកន្ទឺ​២ស្រុកបាណន់​ ខេត្តបា ត់ដំបង​ ដេកស្លា-ប់នៅក្នុងគុម្ពោត ព្រៃស្ថិត​នៅវាលស្រែភូមិថ្មីឃុំកន្ទឺ១ ស្រុកបាណន់​ ខណៈខណៈដែលក្រុមគ្រួសារបស់សពបានប្តឹងមកសម​ត្ថកិច្ចនគរបាលស្រុកឱ្យជួយ​ស្វែងរកត្បិតជនរងគ្រោះខាងលេី​បានចេញពីផ្ទះថាទៅបូមទឹកដាក់​ស្រែតាំងពីយប់ថ្ងៃទី៣០ខែ​វិច្ឆិកាឆ្នាំ២​០២៣​ ហេីយបាត់ដំណឹងសូន្យឈឹងរ​ហូត​មក។

តាមលទ្ធផលនៃការពិនិត្យកន្លែងកេីតហេតុនិងលេីសាកសព​ សមត្ថកិច្ចសន្និដ្ឋានថា​ ជនរងគ្រោះបានស្លាប់ដោយករណីឃា-ត-ក-ម្ម​ ទេីបផ្តេីមធ្វេីការស្រាវជ្រាវស៊េីបអង្កេតលេីករណីនេះ​ រហូតដល់ការ​កំណត់អត្តសញ្ញាណជនដៃដល់និងឈានដល់ការឃាត់ខ្លួនតែម្តង​ ហេីយដកហូតបាន៖
– ពូថៅ ចំនួន ០១ដើម
– ដំបង ចំនួន ០១ដើម
– ពិលពាក់ក្បាល ចំនួន ០១ និងខោជើងវែងពណ៌​ខ្មៅ(​ស្លៀក ពេល ធ្វើសកម្មភាព) ចំនួន ០១ ។

នៅចំពោះមុខសមត្ថកិច្ចជនដៃដល់រូបនេះបានឆ្លេីយ​សារភាពថា​ រូបគេ ពិតជាបានវា-យ និងកា-ប់ជនរ​ងគ្រោះឈ្មោះ សួន ហុីង រហូតដល់ស្លា-ប់ នៅចំណុច​កេីតហេតុខាងលេី​ ហើយយកសាកសពទៅទម្លាក់ចោល នៅក្នុងគុម្ពោតព្រៃជិតនោះប្រាកដមែន កាលពីយប់ថ្ងៃទី​ ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣ រីឯមូល​ហេតុដែលនាំទៅដល់ការកា-ប់-សម្លា-ប់បែបនេះ គឺដោយ​សារខឹងជនរងគ្រោះតែងតែមកឆក់ត្រីនៅក្នុងប្រឡាយខាងក្រោយផ្ទះរបស់ខ្លួនកន្លងមក។

...

បច្ចុប្បន្ន​នគរបាលស្រុកកំពុងរៀបចំសំណុំរឿងបញ្ជូនមកផែនជំនាញ ដេីម្បីអនុវត្តបន្តតាមនីតិវិធី​ ច្បាប់ហេីយ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print