សហភាពអឺរ៉ុបប្រឈមមុខនឹងហានិភ័យដ៏ធំនៃអំពើភេរវកម្មក្នុងអំឡុងចូលឆ្នាំសកល

ចែករំលែក៖

យោងតាមស្នងការកិច្ចការសន្តិសុខរបស់សហភាពអឺរ៉ុប (EU) Ylva Johansson សង្រ្គាមរវាងអុីស្រាអែលនឹងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាកំពុងបង្កើនហានិភ័យនៃអំពើភេរវកម្មនៅក្នុងប្លុកនេះ។ ការព្រមាននេះត្រូវបានចេញបន្ទាប់ពីអ្នកទេសចរអាល្លឺម៉ង់ម្នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយកាំបិតក្នុងទីក្រុងប៉ារីស។

Ylva Johansson បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋជាសមាជិកសហភាពអឺរ៉ុបកំពុងប្រឈមមុខនឹង “ហានិភ័យដ៏ធំនៃការវាយប្រហារភេរវកម្ម” ក្នុងអំឡុងពេលរដូវកាលវិស្សមកាលខាងមុខនេះ ដោយសារតែឥទ្ធិពលនៃសង្រ្គាមដែលកំពុងបន្តនៅតំបន់ហ្គាហ្សា។
ថ្លែងនៅមុនពេលកិច្ចប្រជុំរបស់រដ្ឋមន្ត្រីមហាផ្ទៃសហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល លោក Johansson បានសំដៅទៅលើការវាយប្រហារដោយកាំបិតកាលពីថ្ងៃសៅរ៍នៅទីក្រុងប៉ារីស ដែលអ្នកទេសចរជនជាតិអាល្លឺម៉ង់ម្នាក់ត្រូវបានសម្លាប់និងមនុស្សពីរនាក់បានរងរបួស។
អ្នកវាយប្រហារត្រូវបានគេនិយាយថាបានសន្យាភក្តីភាពចំពោះ “រដ្ឋអ៊ិស្លាម” (IS) ហើយបានសម្តែងការសោកសៅចំពោះការស្លាប់របស់ជនមូស្លីម ជាពិសេសនៅក្នុងទឹកដីប៉ាឡេស្ទីន។
លោក Johansson បាននិយាយថា “ជាមួយនឹងសង្គ្រាមរវាងអុីស្រាអែលនឹងក្រុមហាម៉ាស់ និងការបែកបាក់ដែលវាបានបង្កឡើងនៅក្នុងសង្គមរបស់យើង រួមជាមួយនឹងរដូវកាលវិស្សមកាលខាងមុខនេះ វាមានហានិភ័យដ៏ធំនៃការវាយប្រហារភេរវកម្មនៅក្នុងសហភាពអឺរ៉ុប” ៕ ដោយធីរីណា

...

រូប​ថត​: AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print